KIESLECT Kr2 នាទ្បិកាឆ្លាតវៃបែបហ្វេស្សិនតម្លៃ 95$ ជាមួយធានារយៈពេល 2 ឆ្នាំ មកដល់ប្រទេសកម្ពុជាហើយ!
Makara Rin
OCTOBER 29 2023
PR
3 mins read

ពិតជាអស្ចារ្យមែនទែន កាលពីថ្ងៃទី28 ខែតុលា​ ឆ្នាំ2023កន្លងទៅថ្មីៗនេះ នាឡិកាដ៏សែនឆ្លាតវៃ និងស្រស់ស្អាតឥតទាស់ម៉ូដែល Kieslect Kr2 បានបើកសម្ពោធ និងដាក់លក់ជាផ្លូវការហើយ ដោយពិធីសម្ពោធបានប្រព្រឹត្តទៅនៅផ្សារទំនើប K Mall នាថ្ងៃសម្ពោធជាផ្លូវការោះដែរ ក៏មានអតិថិជន និង Fans នាឡិកាម៉ាក Kieslect ទៅចូលរួម និងបានទៅតេស្តនាឡិកាសំណព្វចិត្តរបស់ពួកគេជាច្រើនរាប់ពាន់នាក់ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ នៅថ្ងៃដាក់តាំងបង្ហាញ និងសម្ពោធដាក់លក់ជាផ្លូវការនាឡិកា Kieslect Kr2 នេះផងដែរ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់តារាល្បីៗ​ជាច្រើន ដែលសុទ្ធសឹងជា Idol របស់អ្នកទាំងអស់គ្នា មានដូចជា លោក ថុល សុភិទិ, កញ្ញា លឹម សេរីហាន់នីកា ដែលជាម្ចាស់ពាន The Voice Cambodia 2023,​ DJ Vocka​​ ព្រមទាំងតារា TikTok រហូតដល់ទៅ10រូបឯណោះ ហើយនៅក្នុងកម្មវិធីក៏មានតារាបង្ហាញម៉ូតជាច្រើនចូលរួម ហើយកាន់តែពិសេសទៅទៀតនោះក៏មានវត្តមានដៃគូសហការផ្លូវការរបស់នាឡិកា Kieslect ចូលរួមផងដែរ ដែលញ៉ាំងឱ្យកម្មវិធីបើកសម្ពោធ និងដាក់លក់នាឡិកា Kieslect Kr2 ដែលជានាឡិកាដ៏ឆ្លាតវៃ និងទាន់សម័យបំផុត ជាម៉ូដែលចុងក្រោយគេនេះកាន់តែអ៊ូអរ និង អធិកអធមឡើងគួរឱ្យមោទនភាព 

Ds C00276

Ds C00211

Ds C00208

Ds C00305

អ្នកណាខ្លះចូលចិត្តផ្លាស់ប្តូរម៉ូដនាឡិកា និងចូលចិត្តពាក់នាឡិកាបែបទាន់សម័យ ទាំងស្អាត ទាំងឆ្លាតវៃ ទាំងហ្វេស្សិន ត្រូវជាមួយគ្រប់កាលៈទេស ស៊ីជាមួយម៉ូដសម្លៀកបំពាក់គ្រប់ស្តាយល៍នោះ នាឡិកា Kieslect Kr2 គឺពិតជាត្រូវចិត្តរបស់អ្នកជាមិនខាន ព្រោះថានាទ្បិកាឆ្លាតវៃ និងហ្វេស្សិននាំមុខគេ Kieslect Kr2 នេះ ទាំងមានរូបរាងស្រស់ស្អាត រឹងមាំ បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយមកជាមួយតម្លៃដ៏ល្អបំផុត គឺត្រឹមតែ​ 95$ តែប៉ុណ្ណោះ ពិតជាពិសេសមែនទែន រូបរាងក៏ស្រស់សង្ហា កាលីបទាន់សម័យបែបព្រីមៀម ហើយតម្លៃល្អថែមទៀត។ ដោយសារតែភាពល្អឯកនៃនាឡិកា Kieslect Kr2 បានធ្វើឱ្យអ្នកដែលបានពាក់នាទ្បិកាម៉ូដែលថ្មីនេះហើយ នឹងក្លាយជាប្រុសស្អាត កម្លោះសង្ហាភ្លាមៗតែម្តង

Ds C00121

Ds C00261

Ds C09925

Ds C00030

Ds C00043

​​ចំណែកឯមុខងាររបស់នាឡិកា Kieslect Kr2 វិញកាន់តែទាក់ទាញ គឺអាចភ្ជាប់ជាមួយទូរស័ព្ទដៃដើម្បីតេចេញចូលបាន ជាមួយនិងសំឡេងឮច្បាស់ ងាយស្រួលក្នុងការលើកនិយាយ និងជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អ្នកច្រើនមែនទែនរីឯអេក្រង់នាឡិកាវិញឡើងភ្លឺច្បាស់ បំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ ធ្វើឱ្យនាឡិកាមួយនេះដំណើរការទៅយ៉ាងរលូន មានល្បឿនលឿនទាន់ចិត្ត ព្រមទាំងអាចតាំងរូបនៅលើអេក្រង់នាឡិកាបានថែមទៀតផង។​ នាឡិកា Kieslect Kr2 ពិតជានាឡិកាហ្វេស្សិនពិតៗ អ្នកអាចពាក់ដើរលេងក៏បាន ពាក់ទៅធ្វើការក៏បាន ពាក់ចូលរួមកម្មវិធីក៏បាន ពាក់ប្រចាំថ្ងៃក៏ស្រស់ស្អាត ជាពិសេសតម្លៃពិតជាល្អមែនទែន ហើយថែមទាំងមានការធានាជូនរយៈពេល2ឆ្នាំថែមទៀតផងដូច្នេះដល់វេនអ្នកគាំទ្រម្តងហើយណា៎ បន្ទាប់ពីថ្ងៃបើកសម្ពោធ និងដាក់លក់ជាផ្លូវការនាឡិកា Kieslect Kr2 នេះហើយ អ្នកអាចរកទិញនាឡិកា Kieslect Kr2 នេះបាននៅតាមបណ្ដាហាងជាដៃគូលក់រាយផ្លូវការរបស់នាឡិកាម៉ាក Kieslect នៅទូទាំងប្រទេសកម្ពុជាយ៉ាងងាយស្រួល កុំភ្លេចទៅសាកផ្ទាល់ និងទិញនាឡិកា Kieslect Kr2 ស៊េរីចុងក្រោយ​គេនៅបណ្តាដៃគូរចែកចាយ​ រឺ​ ហាងធិចហ្សូន (Tech-Zone)​ ដែលនៅជិតអ្នកបំផុត

1

2

Ds C00186

លក្ខណៈពិសេសរបស់នាឡិកា Flagship Kieslect Smartwatch Kr2 

* អេក្រង់នាឡិកាទំហំ 1.43” FHD AMOLED កម្រិតពន្លឺ 1000 nit មកជាមួយមុខងារ AOD 

* បំពាក់ដោយបច្ចេកវិទ្យា 2.5D GPU ជួយឱ្យពណ៌នៅលើអេក្រង់នាឡិកាបង្ហាញចេញមកកាន់តែម៉ត់ ភ្លឺច្បាស់ ត្រជាក់ភ្នែក ជាមួយនិងល្បឿន Refresh Rate 60FPS 

* បំពាក់ដោយបច្ចេកវិទ្យា Dual Core ជួយឱ្យនាឡិកាដំណើរការលឿនជាងមុនរហូតដល់3 ដង 

* តួនាឡិកាផលិតពី Metal មានប៊ូតុងចំនួន3 ស្អាតកាលីបទាន់សម័យ 

* មុខងារតេចេញចូល និងរក្សាទុកលេខទូរស័ព្ទនៅលើនាឡិកា 

* មុខងារផ្ដល់សារដំណឹងពី FACEBOOK, TELEGRAM, INSTAGRAM… 

* មានមុខងារកីឡាជាង 100+ ប្រភេទ 

* អាចផ្លាស់ប្ដូរមុខនាឡិកា និងតាំងរូបថតនៅលើអេក្រង់នាឡិកាបាន 

* មានមុខងារវាស់ចង្វាក់បេះដូង កម្រិតអ៊ុកស៊ីសែននៅក្នុងឈាម កម្រិតស្ត្រេស និងកត់ត្រាពីដំណេករបស់អ្នក 24H 

* មានមុខងារបង្ហាញពីអាកាសធាតុ និងកំណត់ម៉ោងរោទ៍ 

* មានមុខងារសម្រាប់ស្វែងរកទូរស័ព្ទ និងគ្រប់គ្រងបទចម្រៀងនៅក្នុងនាឡិកា 

* មានប្រព័ន្ធការពារជម្រាបទឹក IP68 

* ថ្ម 360mAh ប្រើបានពី3ថ្ងៃទៅ5ថ្ងៃ 

* BLUETOOTH 5.3 អាចភ្ជាប់ជាមួយ Android / iOS តាមរយៈ Kieslect OS App៕ 

Ds C09958

Ds C00157

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia