ក្ដៅៗ!!! ក្រសួងប្រៃសីណីយ៍ កំពុងសហការជាមួយអង្គការយូនីសេហ្វ ការពារកុមានៅលើអ៊ីនធើណេត
ផែន ផាន់ណា
JULY 7 2023
គន្លឹះល្អៗ
143 views
1 min read

បើតាមប្រសាសន៍របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ” នេះគឺជាសមទ្ធិផលថ្មីមួយដែលត្រូវបានរៀបចំឡើងដោយក្រុមការងារនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការសហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា និងភាគីពាក់ពន្ធនានា ក្នុងគោលដៅរៀបចំនូវវិធានការច្បាស់លាស់ដើម្បីថែរក្សាសុវត្ថិភាពរបស់កុមារលើប្រព័ន្ធអនឡាយ និងនៅពេលពួកគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងឧបករណ៍ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ឬម៉ាស៊ីនស្វ័យសិក្សា (Machine-Learning) និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធផលនៅពេលដែលកុមារជួបប្រទះហានិភ័យ។

358153356 655721993274577 1910217345440182659 N

ស្របតាមគោលការណ៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ការការពារកុមារ គឺជាទំនួលខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ រាប់បញ្ជូលទាំងអ្នកធ្វើនយោបាយ វិស័យឯកជន ឪពុកម្ដាយ អាណាព្យាបាល អ្នកធ្វើការក្នុងវិស័យអប់រំ។

Preschooler Digital Learning Copy

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ចូលរួមអនុវត្តតាមគោលការណ៍ណែនាំនេះ ដើម្បីធ្វើយ៉ាងណាឱ្យកុមារកម្ពុជាមានអ៊ីនធឺណិតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងឱ្យពួកគេក្លាយជាពលរដ្ឋឌីជីថលរឹងមាំដែលទ្រទ្រង់ដល់ដំណើរកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក។

អត្ថបទដោយ៖​ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia