បើយោងតាមខ្សែវីដេអូខ្លីមួយពីសារព័ត៌មាន CGTN Sports Scene បានបង្ហាញថា នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌូនេស៊ីបានធ្វើក្បួនព្យុះហយាត្រា ដង្ហែមេដាយមាសកីឡាបាល់ទាត់បុរស U-22 និងមេដាយកីឡាផ្សេងទៀត ចូលទៅក្នុងទីក្រុងហ្សាកាតា រាជធានីរបស់ប្រទេសនេះ ដោយមានមនុស្សជាច្រើនម៉ឺននាក់ចូលរួម ជាមួយសំឡេងស្រែកហ៊ោពាសពេញទីក្រុង។
ប្រទេសឥណ្ឌូនេស៊ីបានធ្វើការបង្ហែមេដាយមាស ដែលខ្លួនដណ្ដើមបានពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើម្ចាស់ផ្ទះ ដោយកីឡាបាល់ទាត់ផ្នែកបុរសឥណ្ឌូនេស៊ី បានយកឈ្នះទៅលើក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៥ ទល់នឹង ២ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តិទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងការដង្ហែនេះដែរ ឥណ្ឌូនេស៊ីបានប្រើប្រាស់រថយន្តក្រុងធំៗជាច្រើន ដោយបិទភ្ជាប់នូវរូបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី រួមទាំងគ្រូបង្វឹកក្រុមនេះផងដែរ។ សូមជម្រាបថា មានប្រជាជនឥណ្ឌូនេស៊ីច្រើនណាស់ ដែលបានចូលរួមអបអរក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។ សូមទស្សនាវីដេអូ៖