ការពារច្រើនណាស់! អ្នកជំនាញប្រាប់ឧបករណ៍មួយឈុត បំពាក់ក្នុងផ្ទះ ដើម្បីសុវត្ថិភាពមួយគ្រួសារ
ផែន ផាន់ណា
AUGUST 10 2023
ឌីជីថល
439 views
1 min read

 

បច្ចុប្បន្ននេះនៅគ្រប់ផ្ទះ សុទ្ធតែបានប្រើប្រាស់ កាម៉េរាសុវត្ថិភាព និងឧបករណ៍មួយចំនួនទៀត ដើម្បីការពារសុវត្ថិភាពគ្រួសារ និងបង្កាហានិភ័យផ្សេងៗ។ បើទោះបីជាយ៉ាងនេះក្ដី ឥឡូវនេះគេអាចចំណាយកាន់តែតិច ដើម្បីការពារសុវត្ថិភាពក្នុងផ្ទះ ជាមួយឧបករណ៍ឆ្លាតវៃផ្សេងៗ។

បើតាមអ្នកជំនាញផ្នែក Smart Home គឺលោកសម ជា បានប្រាប់ក្រុមការងារចាបខៀវថា បច្ចុប្បន្ននេះឧបករណ៍ថ្មីៗ និងទំនើបៗដែលលោកបាននាំចូលមកលក់ផ្ដាច់មុខនៅខ្មែរ ប្រេន IMOU និងប្រេនមួយចំនួនទៀត គឺកាន់តែមានភាពងាយស្រួលខ្លាំង ព្រោះវាងាយស្រួលទាំងដំឡើង និងចល័តបានងាយ។

លោកបានបន្ដថា ពីមុខលោកត្រូវការចំណាយលុយច្រើនទៅលើការបំពាក់ឧបករណ៍ឆ្លាតវៃ ដើម្បីគ្រប់គ្រងៀផ្ទះ ប៉ុន្តែពេលនេះគឺលោកអ្នកចំណាយមិនដល់ ៣០០ដុល្លារផងក៏អាចប្រើឧបករណ៍ទំនើបៗបានដែរ។ សម្រាប់កញ្ចប់ដែលមានតម្លៃទាប​ និងដូចជាកាំមេរ៉ាសុវត្ថិភាពប្រភេទថ្មី តម្លៃតែ ៥២ ដុល្លារ អាចបានកាមេរ៉ាប្រើមុខងារស្តាប់សំលេង => ច្បាស់ល្អ, មុខងារផ្តល់សញ្ញាមកទូរស័ព្ទដៃភ្លាមៗ, មុខងារការពារជម្រាបទឹក, មុខងាររូបភាពច្បាស់ទាំងពេលថ្ងៃនិងពេលយប់ (ស-ខ្មៅពេលយប់ បាន ៣០ម៉ែត្រ), មុខងារអាចភ្ជាប់ទៅក្បាលម៉ាស៊ីន អត់ប្រើខ្សែ, ល្បឿនបញ្ជារ បានលឿនរហ័ស, មុខងារកាត់ពន្លឺ បានល្អខ្លាំង, មានកំរិតច្បាស់ 1080P (2MP)។

សម្រាប់ផលិតផលផ្សេងទៀតដូចជាប្រព័ន្ធការពារទឹកជ្រាប ប្រព័ន្ធការពារហ្គេស ដែលអាចបញ្ចូនសញ្ញាទៅកាន់សារ៉ែនឱ្យស្រែកប្រាប់យើង ក៏មានតម្លៃធូរថ្លៃផងដែរ។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ឧបករណ៍ឆ្លាតវៃ តម្លៃល្អដូចខាងលើ អាចទំនាក់ទំនងទៅកាន់ផេក Home Smart Tech ផ្ទាល់បាន៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia