អ្នកដែលចូលចិត្តទិញគ្រឿងអេឡិចត្រូនិកសម្រាប់បម្រើការងារផ្សេងៗ ដូចជាកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ម៉ាស៊ីនព្រីន និងគ្រឿង accessory ជាច្រើនទៀត ច្បាស់ជាធ្លាប់បានស្គាល់ហាងដ៏ល្បីឈ្មោះ ICE Electronic ដែលឈរជើងនៅលើទីផ្សារជាង២ទស្សវត្សរ៍ និងបាននាំចូលប្រេនល្បីៗជាង៣០ប្រេន មកកាន់ប្រទេសកម្ពុជាដូចជា DellEMC, Lenovo, ASUS, HP, DXRACER, RAZER, Panasonics, និង Logitect ។ល។
នៅពីក្រោយហាងចាស់វស្សាមួយនេះ គឺមានបុរសវ័យជាង៥០ផ្លាយម្នាក់ ដែលនៅចាំជួយជ្រុំជ្រេងយ៉ាងយកចិត្តទុកដាក់ និងតែងតែលើទឹកចិត្តបុគ្គលិក នោះគឺលោកលី តាន់ CEO របស់ក្រុមហ៊ុន ICE Electronic។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោកតាន់ លោកបានប្រាប់ក្រុមការងារចាបខៀវថា “មូលហេតុដែលខ្ញុំចាប់ផ្ដើមបង្កើតហាងលក់នេះដំបូង កាលពីជិត២០ឆ្នាំមុន ព្រោះពេលនោះខ្ញុំជាជនជាតិខ្មែរ ដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយខ្ញុំក៏មកលេងផ្ទះឪពុកក្មេង នៅស្រុកខ្មែរមួយរយ:។ កំឡុងនោះដែរ ខ្ញុំបានទៅទិញកុំព្យូទ័រជូនប្អូនថ្លៃ ជាមួយប៉ាក្មេករបស់ខ្ញុំនៅហាងលក់កុំព្យូទ័រក្នុងល្បីឈ្មោះស្រុកមួយកន្លែង(១៨ឆ្នាំមុន) ប៉ុន្តែអ្វីដែលខ្ញុំត្រូវខកចិត្តនោះ គឺហាងលក់កុំព្យូទ័រនោះបានគិតលុយត្រឹមត្រូវ តែពេលយកអីវ៉ាន់នោះមកដល់ផ្ទះ គេបែរជាបន្លំអីវ៉ាន់ខ្ញុំទៅវិញ។
ដោយសារកត្តាបែបនេះហើយ ទើបខ្ញុំបានមើលឃើញពីឱកាសនៅក្នុងប្រទេសកម្ពុជា គឺការរកស៊ីនៅលើផ្លូវសុចរិតទៀងត្រង់ និងមិនកេងប្រវ័ញ្ចអតិថិជន។ ក្រោយពីហាងលក់កុំព្យទ័រនោះ បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តខ្ញុំដូច្នេះ ប៉ាក្មេករបស់ខ្ញុំក៏បានសួរថា តើកូនចង់បើករស់ស៊ីរបរនេះនៅស្រុកខ្មែរដែរទេ??? សំណួរនេះហើយ ទើបខ្ញុំត្រូវគិត នឹងធ្វើការសម្រេចថានឹងចាកចេញពីទឹកដីសហរដ្ឋអាមេរិក មករកស៊ីនៅស្រុកខ្មែរ ដោយនៅពេលនោះភ្នំពេញយើងមិនសូវរីកចម្រើនដូចបច្ចុប្បន្នទេ ពោលសូម្បីតែផ្នូវថ្នល់ ក៏ពិបាកជិះដែរ។
បន្ទាប់ចាប់ផ្ដើមរកស៊ីនៅលើទឹកដីប្រទេសកម្ពុជាដំបូង ខ្ញុំបានជួលផ្ទះគេ២ល្វែងជាប់គ្នា ក្នុងក្រុងភ្នំពេញនេះឯង ហើយបន្ទាប់ពីពង្រីកមុខរបរពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំក៏មើលឃើញថា ដើម្បីឱ្យការរកស៊ីនេះគង់វង្សយូរអង្វែងទៅបាន គឺត្រូវតែនាំចូលអ្វីដែលថ្មីៗពីរោងចក្រ ឬអាចនិយាយបានថានាំចូលផ្ដាច់មុខតែម្ដង។ ដំបូងឡើយខ្ញុំបាននាំចូលប្រេនម៉ាកល្បីមួយឈ្មោះថា Transcend ដែលជាក្រុមហ៊ុនផលិត Memory Card ខណ:ការនាំចូលដំបូងៗគឺមានភាពរញ៉េរញ៉ៃផ្នែកទីផ្សារក្នុងស្រុកយើងបន្តិចដែរ។
ក្រោយពីខ្ញុំបាននាំចូលប្រេនខាងលើនេះ ក្រុមហ៊ុនយើងបានលក់ជាច្រើនពាន់ ច្រើនម៉ឺនគ្រាប់។ ដែលពេលនោះហើយ ទើប ICE ច្បាប់ផ្ដើមមានក្រុមហ៊ុនល្បីៗជាច្រើនចាប់អារម្មណ៍ រហូតមកដល់ពេលនេះគឺយើងមានប្រេននៅក្នុងដៃរហូតដល់៣៧ប្រេន។ ជាមួយគ្នាហ្នឹងដែរ កាលយើងចាប់ផ្ដើមហាងដំបូង គឺមានបុគ្គលិកត្រឹមតែ១២នាក់ទេ ប៉ុន្តែម៉ោងនេះយើងមានរហូតដល់៣៥០នាក់ហើយ។
លោកបានបន្តថា បើនិយាយពីកំឡុងពេលកូវីដ១៩រីករាលដាល ពេលនោះគឺហាង ICE លក់កាន់តែដាច់ ពីព្រោះពេលនេះមនុស្សចាប់ផ្ដើមធ្វើការពីផ្ទះ ឬ Work from home។ បន្ថែមពីលើនេះដែរ ICE គឺស្គាល់ពីទីផ្សារ និងអតិថិជនច្បាស់ បូករួមទាំងវិស័យឯកជន រដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ ICE ចាប់ផ្ដើមពីការផ្ដោតលើសេវាកម្ម ផ្ដោតលើតម្លៃ និងផលិតផលជាធំ ដោយមកទល់ម៉ោងនេះ ខ្ញុំអាចនិយាយបានថា ទោះបីជាសេដ្ឋកិច្ចនៅតែបន្តធ្លាក់ចុះ ក៏ក្រុមហ៊ុនអាចនៅទប់ទល់ជាប់ដែរ ព្រោះយើងមានប្រេនច្រើននៅក្នុងដៃ ទោះបីជារដូលកាលនេះ ប្រេនមួយនេះលក់មិនសូវដាក់ ក៏លក់ដាច់ប្រេនមួយទៀតដែរ ដូច្នេះហើយការដែលយើងមានប្រេនច្រើននៅក្នុងដៃគឺជាការល្អ ព្រោះវាអាចយឹតយោងគ្នាទៅវិញទៅមកបាន។”
ខាងលើនេះគឺជាការលើកឡើងរបស់លោកលី តាន់ ស្ថាបនិករបស់ក្រុមហ៊ុន ICE Electronics ដែលបច្ចុប្បន្នហាង ICE គឺមាន២សាខា ទី១គឺនៅលើផ្លូវព្រះមុន្នីវង្សផ្ទះលេខ ២៤៦ E0+E1 មហាវិថីព្រះមុន្នីវង្ស រាជធានីភ្នំពេញ និងទី២គឺនៅលើផ្លូវអគារ អូឡាំព្យា ស៊ីធី S5-12 និង S5-12A ផ្លូវ161 រាជធានីភ្នំពេញ។