ក្រុមហ៊ុនហួវៃ និង លីសា ម៉ម ចាប់ដៃគ្នា ផ្តល់វគ្គសិក្សាគំនូរឌីជីថលលើ HUAWEI MatePad 11.5" ដោយឥតគិតថ្លៃដល់យុវជនកម្ពុជាក្នុងគោលបំណងលើកស្ទួយវិស័យគំនូឌីជីថលឲ្យកាន់តែរីចម្រើន
Makara Rin
MARCH 2 2024
PR
76 views
3 mins read

បន្ទាប់ពីជោគជ័យដាក់លក់ HUAWEI MatePad 11.5" ប្រើ Office Liceince ពេញមួយជីវិត ស្រាប់តែពេលនេះ ក្រុមហ៊ុនហួវៃ បានចាប់ដៃជាមួយ វិចិត្រករ លីសា ម៉ម ផ្តល់វគ្គសិក្សាគំនូរបែបឌីជីថលលើកដំបូងលើ HUAWEI MatePad 11.5" ដល់យុវជនកម្ពុជាដោយឥតគិតថ្លៃ នៅអគារពាណិជ្ជកម្ម Exchange Square ជាន់ទី18។ 
ដើមចមនៃការបង្កើតវគ្គសិក្សានេះឡើង ដោយសារតែចង់លើកស្ទួយវិស័យសិល្បៈគំនូរតាមបែបឌីជីថលទំនើប ក៏ដូចជាបំផុសគំនិតឲ្យយុវជនកម្ពុជាដែលស្រឡាញ់ការគូររូប គូរគំនូរ ងាកមកដេញឲ្យទាន់បច្ចេកវិទ្យាសម័យថ្មី។

Photo 2024 03 02 21 01 07

Photo 2024 03 02 21 01 00

កញ្ញា លីសា ម៉ម ជា វិចិត្រករគំនូរឌីជីថល និងជាវាគ្មិននៃកម្មវិធី វគ្គសិក្សាគំនូរឌីជីថលលើ HUAWEI MatePad 11.5" បានឲ្យដឹងថា ការផ្លាស់ប្តូរមកគូររូបតាមបែបឌីជីថលលើ HUAWEI MatePad 11.5"  ធ្វើឲ្យយុវជនកម្ពុជាយើងអាចសន្សំសំចៃ វេលា ថវិកា  និងបរិស្ថាន ពោលគឺ មានតែខ្មៅដៃវេទមន្ត Huawei M-Pencil និង ថេប្លេត HUAWEI MatePad 11.5" ជាការស្រេច ចំណាយតែម្តងគឺគូររូបបានមួយជីវិត ពុំចាំបាច់ដោះដូរខ្មៅដៃច្រើនដឹង  ចំណាយថវិកាទិញគូល័រផាត់ពណ៌ ក្រដាស ក្រណាត់ ឬក្តារឡើយ។ គំនូរតាមបែបឌីជីថល អនុញ្ញាតឲ្យយើងអាចប្រើប្រាស់នៅលើអនឡាញ ឬបោះពុម្ពនៅលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ តាមតម្រូវការ។ 

Photo 2024 03 02 21 01 50

Photo 2024 03 02 21 02 05

“គំនូរដៃ និង ឌីជីថល គឺសុទ្ធតែមានគុណតម្លៃដូចគ្នា គ្រាន់តែបច្ចុប្បន្នយើងស្ថិតនៅក្នុងសម័យឌីជីថល អាស្រ័យហេតុនេះ ក្រៅពីគំនូរដៃ នាងខ្ញុំ លីសា ម៉ម សូមលើកទឹកចិត្តឲ្យបងប្អូន គួរតែពង្រីក ឬអភវិឌ្ឈន៍ចំណេះជំនាញរគូររូបរបស់ខ្លួនតាមបែបឌីជីថលបន្ថែមទៀត ទើបអាចមានឱកាសការងារច្រើន។ ប្រសិនបើចង់ចាប់ផ្តើម អាចចាប់ផ្តើមជាមួយនឹង HUAWEI MatePad 11.5" តម្លៃត្រឹមតែ $399 ប៉ុណ្ណោះ”។ 

Photo 2024 03 02 21 01 21

Photo 2024 03 02 21 01 34

Photo 2024 03 02 21 00 44

សូមរំលឹកផងដែរថា  Huawei MatePad 11.5’ មិនត្រឹមតែមានរូបតូចស្លីម ងាយ ស្រួលដាក់តាមខ្លួនប៉ុណ្ណោទេ ថែមទាំងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបរួមមានការប្រើកម្មវិធី Office License មួយវីជិត អាចTyping និងផ្លាស់ប្តូរហ្វុនអក្សរខ្មែរ Unicode ជាង300 Font លើក្តារចុច និងធ្វើបទបង្ហាញនៅក្នុង Power Point និង ចងរូបមន្តក្នុង Excel តាមតម្រូវការ ដូចកុំព្យូទ័រតែម្តង មានកម្មវិធី Huawei Note អនុញ្ញាតឲ្យ អ្នកប្រើប្រាស់អាចកូពីអក្សរចេញពីរូបភាព, វីដេអូ, ប្តូរអក្សរសរសេរដោយដៃទៅជា Text ដោយស្វ័យប្រវត្តិ និងថតសំឡេងក្នុងកម្មវិធី Note ថែមទៀត។ 

Photo 2024 03 02 21 01 54

កម្មវិធីវគ្គសិក្សាគំនូរបែបឌីជីថលលើកដំបូងលើ HUAWEI MatePad 11.5" មិនត្រឹមតែផ្តល់នូវបទពិសោធថ្មីសម្រាប់យុវជនយុវតីកម្ពុជា ទាក់ទងនឹងគំនូរតាមបែបឌីជីថលតែប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសឲ្យបញ្ចេញស្នាដៃថែមទៀតផង។ ជាក់ស្តែងក្រុមហ៊ុនហួវៃបានស្វែងរកឃើញជើងខ្លាំង៦រូបដែលអាចគូរគំនូរតាមបែបឌីជីថលលើ Huawei MatePad 11.5” បានស្អាតជាងគេ ក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ក្រោមការដាក់ពិន្ទុយ៉ាងសុក្រិតពីវាគ្មិន លីសា ម៉ម។ សម្រាប់ថ្ងៃអនាគត ក្រុមហ៊ុនហួវៃ មិនត្រឹមតែប្តេជ្ញា ផ្តល់ជូននូវបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែបប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់អតិថិជន អ្នកគាំទ្រ និងហ្វេនៗរបស់ខ្លួនថែមទៀតផង។

Photo 2024 03 02 21 01 04

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia