បច្ចុប្បន្នមិនថាតែបណ្តាញសង្គមហ្វេសប៊ុកទេដែលផ្តល់សញ្ញាគ្រីសព័ណ៌ខៀវទៅដល់អ្នកប្រើប្រាស់ដើម្បីបញ្ជាក់ពីអត្តសញ្ញាណពិតក៏ដូចជាមានមុខងារពិសេសផ្សេងៗទៀតផងដែរ។ ដោយឡែកមិនមែនគ្រប់គ្នាសុទ្ធតែអាស្នើសុំបាននោះទេ ពោលគឺត្រូវមានឯកសារច្បាស់លាស់ក៏ដូចជាបច្ចេកទេសមួយចំនួនក្នុងការស្នើរសុំទើបបាន។
ក្នុងចំណុចនេះបើសិនជាអ្នកចង់ស្នើសុំសម្រាប់ផេកផ្ទាល់ខ្លួនដែលមិនទាក់ទងជាមួយនឹងការធ្វើអាជីកម្មផ្សេងៗ ពោលគឺហ្វេសប៊ុកត្រូវការអត្តសញ្ញាណប័ន្តដែលបង្ហាញច្បាស់ៗនូវឈ្មោះ និងថ្ងៃខែ ឆ្នាំកំណើតជាដើម។ ប៉ុន្តែបើសម្រាប់ផេកអជីវកម្មវិញគឺតម្រូវឱ្យមានដូចជា៖
- វិក្កយបត្រទឹកភ្លើង
- វិញ្ញាបនបត្រនៃការបង្កើត
- មានអត្ថបទដែលធ្លាប់ចុះផ្សាយពីអាជីវកម្ម
- ឯកសារទាក់ទងជាមួយនឹងការបង់ពន្ធជាដើម
របៀបដាក់ស្នើរ
- ចូលទៅកាន់គេហទំព័រ Verification Request Page
- បន្ទាប់មករើស Page ឬ Profile ដែលចង់ដាក់
- បើរើស Page ត្រូវ ជ្រើស Page ណាមួយដែលចង់ដាក់ស្នើរ
- បន្ទាប់មកទៀតរើសប្រភេទដែល Page របស់អ្នករបស់កំពុងតែប្រើប្រាស់
- រើសប្រទេស
- រួចធ្វើការ Upload ឯកសារដែរពាក់ព័ន្ធចូល
- ចុងក្រោយធ្វើការដាក់បញ្ចូលលីងអត្ថបទដោយដែលចុះផ្សាយទាក់ទងជាមួយនឹងផេករបស់អ្នក រួចចុចពាក្យ Send។
បន្ទាប់ពីធ្វើការដាក់ស្នើរសុំរួចយើងត្រូវធ្វើការរងចាំរយៈពេល 48ម៉ោងទៅ45ថ្ងៃ ហើយក៏មិនធានាបាន100%ដែរអាស្រ័យលើការត្រួតពិន្យរបស់ហ្វេសប៊ុក។ ហើយសម្រាប់ការដាក់ស្នើរសុំនេះគឺមិនតម្រូវឱ្យបង់លុយពីហ្វេសប៊ុកនោះទេ។
អត្ថបទដោយ៖ រិន មករា
