បង្កើតផេកយូរហើយតែមិនសូវមានអ្នក Like សោះ ហើយអ្នកមានធ្លាប់គិតទេថាបើមានផេកច្រើនហើយចង់ច្របាច់ផេកទាំងនោះទៅជាផេកតែមួយដើម្បីមានចំនួនអ្នក Like កាន់តែច្រើន? កុំបារម្ភថ្ងៃនេះ Technology Cambodia នឹងដឹកដៃអ្នកទាំងអស់គ្នាទៅដឹងពីរបៀបច្របាច់ផេក2បញ្ចូលគ្នា។
ប៉ុន្តែមុននឹងឈានដល់ការច្របាច់ផេក2បញ្ចូលគ្នាយើងត្រូវដឹងពីលក្ខខណ្ឌរបស់វាជាមុនសិន៖
របៀបច្របាច់ផេកចូលគ្នា
ដំណាក់កាលទី1
- ចូលទៅកាន់ផេករួចចុច Setting នៅខាងស្តាំលើគេដូចបង្ហាញក្នុងរូប
- បន្ទាប់មកចុចពាក្យថា General
- អូសចុះក្រោមយកពាក្យថា Merge Pages
- បញ្ចូលលេខកូដអាខោនហ្វេសប៊ុករបស់អ្នកចូលរួចចុច Continue
ដំណាក់កាលទី2
- ត្រង់នេះមានជម្រើស2គឺ ទីមួយ រើសផេកដែលអ្នកចង់លុបហើយទី2 រើសផេកដែលអ្នកចង់ទុក
- បន្ទាប់មកចុចពាក្យថា Request Merge
- ប្រសិនបើការស្នើសុំបានសម្រេចវានឹងលោតពាក្យថា Successfully submitted a merge request ដូចបានបង្ហាញក្នុងរូប
- ដូច្នេះប្រសិនបើការច្របាច់បញ្ចូលផេកនេះទទួលបានជោគជ័យ នោះចំនួន Likes ឬចំនួន Followers នឹងត្រូវបានបូកបញ្ចូលគ្នាទៅតាមផេកទាំង2ដែលយើងបានដាក់
- ហើយចំនួន Likes ឬ Followers ទាំងអស់នោះនឹងបានទៅលើផេកដែលអ្នកបានជ្រើសរើសដូចបានប្រាប់ខាងលើ
អត្ថបទដោយ៖ រិន មករា