ទោះគ្មាន Apple Music ប្រើក៏អត់បញ្ហា មកដឹងក្បាច់ទាញយកចម្រៀងពី YouTube ទុកស្តាប់ជា mp3
Makara Rin
MAY 4 2022
គន្លឹះល្អៗ
2.6 K views
1 min read

នៅក្នុង​ iPhone មានកម្មវិធីសម្រាប់ស្តាប់បទចម្រៀងមួយគឺ​ Apple Music ប៉ុន្តែកម្មវិធីមួយនេះគឺតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវបង់លុយប្រចាំខែទើបអាចដំណើរការបាន​។ ដោយឡែកថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបទាញយកចម្រៀងជា mp3 ចេញពី YouTube។

សម្រាប់វិធីសាស្រ្តនេះគឺតម្រូវឱ្យអ្នកទាំងអស់គ្នាត្រូវទាញយកកម្មវិធី Documents ជាមុនសិនទើបអាចចូលទៅ Convert ចម្រៀងបាន ហើយខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការចូលទៅទាញយកចំរៀង៖

ដំណាក់កាលទី1

  • ចូលទៅកាន់កម្មវិធី Documents
  • បន្ទាប់មកចុចលើពាក្យ Browser នៅខាងស្តាំងផ្នែកខាងក្រោម
  • រួចវាយពាក្យថា​ cc ហើយចុចលើលីងនោះ

Artboard 1

ដំណាក់កាលទី2

  • ចូលទៅកាន់ YouTube រើសបទចម្រៀងដែលអ្នកពេញចិត្ត
  • ហើយធ្វើការ Copy Link
  • ត្រូវចូលទៅកាន់ Document ដដែលហើយ Paste Link នោះចូល
  • បន្ទាប់មកវានឹងបង្ហាញជម្រើស​សម្រាប់ឱ្យយើងទាញយក
  • បើចង់បាន mp3 គ្រាន់តែចុចពាក្យថា Download mp3 ជាការស្រេច
  • ដំណាក់កាលចុងក្រោយគ្រាន់តែរៀបចំចម្រៀងទាំងនោះទៅតាម Folder គឺរួចរាល់

Artboard 2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia