មិនចង់ឱ្យគេឆែកមើល Profile ហ្វេសប៊ុកយើង នេះជារបៀបចូលទៅបិទលីងមិនឱ្យគេរកឃើញ
Makara Rin
JUNE 10 2022
គន្លឹះល្អៗ
1.4 K views
1 min read

បច្ចុប្បន្នហ្វេសប៊ុកបានធ្វើការអាប់ឌែតជាច្រើនទៅលើប្រព័ន្ធសុត្ថិភាពគណនីប្រើប្រាស់នីមួយៗ ហើយក្នុងនោះយើងក៏ឃើញមានមុខងារ​មួយដែលអាចបិទលីងនៃ Profile របស់អ្នកមិនឱ្យអ្នកដ៏ទៃឆែករកឃើញនោះទេបើទោះបើទោះបីជាគេប្រើបណ្តាញផ្សេងទៅឆែកក៏ដោយ។

សូមបញ្ជាក់ផងដែរថា សម្រាប់មុខងារមួយនេះគឺមានន័យថា ហ្វេសប៊ុកបានធ្វើការបិទលីង Profile របស់យើងមិនឱ្យអ្នកដ៏ទៃឃើញពេលដែលគេ Copy link profile យើងផ្ញើទៅអ្នកផ្សេងទៀតតាមរយៈបណ្តាញសង្គមផ្សេងៗ ប៉ុន្តែប្រសិនបើគេចង់ Search ឈ្មោះយើងក្នុងហ្វេសប៊ុកវានឹងបង្ហាញធម្មតា។

របៀបចូលទៅបិទ

  • ចូលទៅកាន់ Menu ក្នុងហ្វេសប៊ុក
  • ចុចលើសញ្ញា កងចក្រខាងលើ ហើយវាយពាក្យថា Profile Privacy រួចចុចលើពាក្យនោះ
  • បន្ទាប់មកទៀតអូសចុះក្រោម ចុចលើមុខងារដែលបង្ហាញនៅក្រោមគេ ( Do you want search engines outside of Facebook to link to your profile? )
  • ហើយធ្វើការបិទលើចំណុចខាងក្រោមគេដូចបង្ហាញក្នុងរូប
  • ដូច្នេះពេលដែលបិទហើយ បើទោះបីជាគេ Copy link profile យកទៅដាក់នៅទីណាក៏ដោយក៏ហ្វេសប៊ុកមិនបង្ហាញឱ្យឃើញដែរ។

2

អត្ថបទដោយ៖​ រិន ​មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia