ងាយៗ! សាក២ក្បាច់នេះ អាចដាក់ Story ក្នុង Facebook មានចម្រៀងហើយលោតអក្សរតាមទៀត
Makara Rin
MAY 10 2022
គន្លឹះល្អៗ
1.1 K views
2 mins read

មុខងារ​ Story នៅក្នុងហ្វេសប៊ុកសម្រាប់ពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើងគឺមិនទាន់មានកន្លែងសម្រាប់ដាក់ចម្រៀងដោយលោតជាមួយនឹង​​ lyric នៅលើរូបភាពដែលយើងបានដាក់បញ្ចូលក្នុង Story នោះទេ ប៉ុន្តែសម្រាប់វីដេអូ គឺអាចដាក់បាន។

ដោយឡែកថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀប២យ៉ាងក្នុងការ​ដាក់ចម្រៀងដោយលោតអក្សរទៅតាមបទចម្រៀង បើទោះបីជាមុខងារនោះមិនទាន់បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាក៏ដោយ។

របៀបទី1

  • ចូលទៅកាន់កន្លែង Add Story នៅលើហ្វេសប៊ុក
  • បន្ទាប់មកជ្រើសរើសវីដេអូណាមួយដើម្បីដាក់
  • ហើយបង្រួមវីដេអូនោះទៅម្ខាងឱ្យបាត់
  • ហើយចុចលើពាក្យ Sticker ដើម្បីជ្រើសរើសរូបដែលយើងចង់ដាក់
  • ចុចលើសញ្ញាចម្រៀង រួចធ្វើការបិទសម្លេងវីដេអូចោល ហើយរើសចម្រៀងដែលយើងចង់ដាក់
  • ចុងក្រោយគ្រាន់តែចុចលើពាក្យ See More នៅខាងស្តាំ ហើចុចលើពាក្យ Caption ជាការស្រេច

1

របៀបទី2

សម្រាប់របៀបទី2 នេះគឺយើងមិនចាំបាច់ត្រូវការវីដេអូនោះទេប៉ុន្តែយើងត្រូវការ VPN ដើម្បីជំនួយវិញ ហើយចំពោះ Story ដែលយើងបានដាក់ក៏ស្អាតជាងរបៀបទី1ផងដែរ។

  • ដំបូងអ្នកទាំងអស់គ្នាត្រូវចូលទៅទាញយក កម្មវិធី2គឺ OpenVPN និង OvpnSpider
  • បន្ទាប់មកចូលទៅកាន់ OvpnSpider រួចរើសយកប្រទេសថៃ
  • ហើយចុចសញ្ញាព្រួញខាងស្តាំដើម្បីបញ្ជូនវាភ្ជាប់ជាមួយនឹង OpenVPN

Artboard 1

  • បន្ទាប់មកចុចលើពាក្យ Add រួចចុចគ្រីសដើម្បីឱ្យវាលោតពាក្យថា Connected ព័ណ៌បៃតង

Artboard 2

  • ចូលទៅកាន់ Instagram ហើយធ្វើការ Add Story ជារូបភាពរបស់អ្នកបញ្ចូល
  • ហើយចុចលើពាក្យ Sticker ខាងលើនោះអ្នកនឹងឃើញមុខងារ Music ហើយ
  • ដូច្នេះអ្នកគ្រាន់តែ Share Story នេះទៅកាន់ហ្វេសប៊ុករបស់អ្នកជាការស្រេច ហើយយើងក៏អាចលុបវាចេញពី Instagram ដោយទុកតែក្នុង Facebook ក៏បានដែរ

Artboard 3

គូសបញ្ជាក់ផងដែរថា សម្រាប់ VPN អ្នកអាចប្រើមួយណាក៏បានដែរ ដែលអ្នកគិតថាស្រួលប្រើ សំខាន់ឱ្យតែអាចភ្ជាប់ទៅថៃបានឬប្រទេសផ្សេងៗដែលមានមុខងារចម្រៀងនេះ ហើយបន្ទាប់ពី Add Story ហើយយើងបិទ VPN ចោលក៏បានដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia