អ្នកប្រើ iPhone មួយចំនួនប្រាកដជាធ្លាប់បានជួបមកហើយនូវបញ្ហាភ្លេចលេខកូដ Apple ID ដែលធ្វើឱ្យមានការពិបាកពេលដែលចង់ប្តូរទូរស័ព្ទឬចង់ចង់ទាញយកកម្មវិធីណាមួយពេល តែកុំបារម្មណ៍បញ្ហាមួយនេះមិនមែនជារឿងពិបាកសម្រាប់អ្នកទៀតនោះទេ។
ដោយមើលឃើញបញ្ហាខាងលើថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅចេះពីរបៀបប្តូរលេខកូដ Apple ID ថ្មីងាយៗដោយមិនត្រូវការលេខកូដចាស់នោះដើម្បីជំនួយនោះទេ ហើយខាងក្រោមនេះគឺជាវិធីសាស្រ្ត2ក្នុងការប្តូរ៖
- ដំបូងឡើយគ្រាន់តែចូលទៅកាន់ Setting
- ចុចលើឈ្មោះរបស់អ្នកដែលលោតនៅលើគេ
- បន្ទាប់មកទៀតចុចលើពាក្យថា Password & Security
- រួចចុចលើពាក្យ Change Password នោះវានឹងឱ្យអ្នកវាយលេខកូដចាក់សោទូរស័ព្ទរបស់អ្នកចូល
- ចុងក្រោយគ្រាន់តែដាក់លេខកូដថ្មីជាការស្រេច
2.តាមរយៈវេបសាយ
- ចូលទៅកាន់វេបសាយ iForgot.apple.com
- រួចវាយបញ្ចូលគណនី Apple ID របស់អ្នកចូលហើយចុចពាក្យ Continue
- បន្ទាប់មកវានឹងឱ្យអ្នកវាយបញ្ចូលលេខកូដទូរស័ព្ទឬទាមទាលេខទូរស័ព្ទដែលកំពុងប្រើផ្ទាល់ហើយធ្វើតាមការណែនាំ
- ចុងក្រោយគ្រាន់តែបញ្ចូលលេខកូដថ្មីចំនួន2ដងជាការស្រេច
អត្ថបទដោយ៖ រិន មករា