អ្នកប្រើ Facebook មួយចំនួនប្រាកដជាបានជួបមកហើយនូវបញ្ហាមួយនេះ ដោយពួកគាត់មាន Friend ច្រើនលើសលប់ ប៉ុន្តែរាល់ពេលផុសរូបឬផុសអ្វីផ្សេងម្តងៗមិនមានអ្នក Like ច្រើនទេ ហើយអ្នកធ្លាប់គិតទេថា Friend ទាំងអស់នោះគឺជា Friend ខ្មោចមិនមានអ្នកលេង?
ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីគន្លឹះសាមញ្ញៗ ក្នុងការចូលទៅមើល Friend មួយណាដែលខូចគណនី (Deactivated Account) រួបធ្វើការលុបចោលចេញពី Friend list របស់យើង។
- ចូលទៅកាន់ Chrome រួចបញ្ចូលគណនី Facebook របស់អ្នកចូល
- បន្ទាប់មកចុចលើសញ្ញា ចុចបី ខាងស្តាំផ្នែកខាងក្រោម ហើយចុចលើពាក្យ Request Desktop Site
- បន្ទាប់មកទៀតចុចលើសញ្ញាត្រេបីផ្នែកខាងលើ ដើម្បីបង្ហាញ Friend
- ចុចលើពាក្យ Friend នោះ ហើយចុចលើពាក្យ All Friend
- បន្ទាប់ពីចូលក្នុងបញ្ជី Friend ទាំងអស់ហើយ យើងត្រូវចូលទៅលើឈ្មោះនរណាម្នាក់ដែលមិនមានរូប Profile
- ចុចលើរូបនោះវានឹងលោតពាក្យថា Account Deactivated ហើយអ្នកអាចធ្វើការ Unfriend ចោលបាន
គូសបញ្ជាក់ផងដែរថា មិនមែនគណនី Facebook ដែលមិនមានរូបនៅលើ Profile ទាំងអស់សុទ្ធតែខូចនោះទេ ពោលគឺទាល់តែវាលោតពាក្យថា Account Deactivated ទើបគណនីនោះក្លាយជាគណនីខ្មោច។
ហើយម្យ៉ាងវិញទៀតសម្រាប់ការចូលទៅមើល Friend ដែលមិនដំណើរការ ក្នុង Facebook ក៏មាន Tool មួយចំនួនដែលអាចចូលមើលបានដែរ ប៉ុន្តែការប្រើប្រាស់ Tool ទាំងនោះវាក៏អាចប៉ះពាល់ដល់គណនីរបស់យើងបានផងដែរ។
អត្ថបទដោយ៖ រិន មករា