Apple ID គឺជារឿងសំខាន់មួយដែលអ្នកប្រើប្រាស់ iPhone គ្រប់រូបត្រូវតែប្រយ័ត្នជាមួយនឹង Email និង Password ជាដើម ពោលគឺជៀសវាងមានបញ្ហាពេលដែលយើងត្រូវការផ្ទេរឯកសារជាដើម។ ម្យ៉ាងទៀតចំពោះអ្នកមិនទាន់ចេះពីរបៀបបង្កើតគួរតែរៀនបង្កើតខ្លួនឯងទៅដើម្បីងាយស្រួល។
ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នា ទៅចេះពីរបៀបងាយៗក្នុងការបង្កើត Apple ID ចាប់ពីដំណាក់កាលដំបូងទៅរហូតដល់បានប្រើប្រាស់ ដូច្នេះអ្នកទាំងអស់គ្នាអនុវត្តតាមវិធីខាងក្រោមនេះបាន។
- ចូលទៅកាន់ App Store រួចចុចលើ Account
- បន្ទាប់មកចុចលើពាក្យ Create New Apple ID
- ធ្វើការបញ្ជូល Email របស់អ្នកចូល រួចធ្វើការបង្កើតលេខសំងាត់
- ចំពោះលេខសំងាត់ត្រូវមានអក្សរឡាតាំងធំនៅខាងមុខដែលមានលាយជាមួយលេខនិងសញ្ញាជាដើមយ៉ាងហោច8តួ
- ជ្រើសរើសប្រទេសកម្ពុជា រួចចុចលើពាក្យ Agree to Term and Conditional ហើយចុច Next នៅខាងលើ
- ធ្វើការបំពេញឈ្មោះ(នាម/ត្រកូល) និងថ្ងៃខែឆ្នាំកំណើត ហើយចុច Next
ដំណាក់កាលទី2
- ចូលមកដល់ចំណុចចុងក្រោយនេះគឺអ្នកទាំងអស់គ្នាគ្រាន់តែរើសយកពាក្យ None
- បំពេញអស័យដ្ឋានលេខផ្លូវរបស់អ្នក(ជៀសវៀងកុំឱ្យភ្លេច)
- រើសទីក្រុង
- ចំពោះ Postalcode បើមិនស្គាល់ អ្នកទាំងអស់គ្នាអាចប្រើលេខ 12000 បានហើយចុច Next
- ចុងក្រោយគ្រាន់តែដាក់លេខទូរស័ព្ទដែលអ្នកចង់បង្កើតជាការស្រេច។
គូសបញ្ជាក់ផងដែរថាប្រសិនបើ Apple ផ្ញើរសារទៅកាន់ Email របស់អ្នក នោះយើងត្រូវចូលទៅ Verify ដើម្បីឱ្យ Apple ID របស់យើងបង្កើតបានជោគជ័យ100%។
អត្ថបទដោយ៖ រិន មករា