ពូកែច្នៃអស់ក្បាច់! អ្នកឧកញ៉ា ស៊ូ វីរៈ ច្នៃឡានក្រុងចាស់ៗ ទៅជាបន្ទប់អូតែលលើខ្នងភ្នំគិរីរម្យ ខណ:តម្លៃវិញមិនចាញ់សណ្ឋាគារផ្កាយ៥
ផែន ផាន់ណា
OCTOBER 16 2023
នវានុវត្តន៍
5.1 K views
1 min read

ថ្មីៗនេះអ្នកឧញ៉ាស៊ូ វីរ: ប្រធានក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ទើបតែបង្ហាញវីដេអូខ្លីមួយ ស្ដីពីការកែច្នៃឡានក្រុងចាស់ៗ ទៅជាបន្ទប់អូតែល (Hotel Bus) លើខ្នងភ្នំគិរីរម្យ សម្រាប់ភ្ញៀវទេសចរណ៍ទៅលំហែអារម្មណ៍ គយគន់ទេសភាពធម្មជាតិ។ នៅក្នុងនោះដែរ  អ្នកឧញ៉ាស៊ូ វីរ: បានបង្ហាញវីដេអូ អមដោយសំណេរដ៏មានអត្ថន័យថា “ខ្ញុំតែងតែស្តាយហើយបារម្មថា តើរថយន្តក្រុងចាស់ៗគួរយកទៅណា? ហើយតើគួរប្រើឡានក្រុងចាស់ជាប្រយោជន៏បែបណា ហើយធ្វើយ៉ាងណាអាចជួយដល់បរិស្ថានបាន?

Photo 2023 10 16 13 17 33

Photo 2023 10 16 13 17 32 (2)

ខ្ញុំចាំបានថា 12ឆ្នាំមុនក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេងបង្អស់ដែលខ្ញុំបានបង្កើតរថយន្តគ្រែគេង ហើយបានដាក់ឈ្មោះថា (Hotel Bus)សំរាប់ផ្តល់សេវាកម្មដឹកជញ្ជួនអតិថិជនពេលរាត្រី ហើយអភិវឌ្ឍន៏រហូតមកដល់ថ្ងៃនេះ។

ថ្ងៃនេះដែរខ្ញុំបានសំរេចចិត្តកែប្រែឡានក្រុងចាស់ៗអោយក្លាយទៅជាបន្ទប់គេងបែបទំនើប សំរាប់អតិថិជនដែលតែងតែគាំទ្រស្នាក់នៅរីស៊តរបស់ខ្ញុំ ហើយក៏ជា បន្ទប់គេងទំនើប បែបឡានក្រុងដំបូងគេបង្អស់នៅតំបន់អាស៊ី។បន្ទប់គេងនេះក៏នៅតែមានឈ្មោះថា Hotel Bus ដដែល។ មោទនភាពដែលបានធ្វើអ្វីថ្មី ដើម្បីវិស័យទេសចរកម្ពុជា #ឧទ្យានបោះតង់គីរីរម្យ

Photo 2023 10 16 13 17 32

ជាមួយគ្នានេះដែរ បើតាមការឱ្យដឹងរបស់ ឧទ្យានបោះតង់ CampingPark បានបញ្ជាក់ថា សម្រាប់ Hotel Bus នេះ គឺមានតម្លៃដូចខាងក្រោម៖

  • សម្រាប់ថ្ងៃធម្មតា ១៦៨ដុល្លារ
  • សម្រាប់ថ្ងៃចុងសប្ដាហ៍ ១៨៩ដុល្លារ
  • ហើយសម្រាប់ថ្ងៃឈប់សម្រាក់ផ្សេងៗគឺ ២០៩ដុល្លារ

សម្រាប់តម្លៃខាងលើនេះដែរ គឺរួមបញ្ចូលជាមួយនឹងអាហារពេលព្រឹក២ពេល និង sparkling wine ១ដបផងដែរ។ សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរទៅក្រុមការងារ CampingPark បន្ថែមបាន។

Photo 2023 10 16 13 17 31 (3)

Photo 2023 10 16 13 17 31 (2)

Photo 2023 10 16 13 17 30 (5)

Photo 2023 10 16 13 17 30 (3)

Photo 2023 10 16 13 17 30 (2)

Photo 2023 10 16 13 17 30

Photo 2023 10 16 13 17 29

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia