កម្ម៉ង់ទុកមុន HONOR X8b ដែលជា Mid Brother ត្រកូលX អេក្រង់រឹងធន់ ម៉េម៉ូរី លំដាប់កុំព្យូទ័រ 512GB តម្លៃត្រឹមតែ 249$ ថែមកាដូកក្រើក
Makara Rin
FEBRUARY 19 2024
PR
162 views
2 mins read

ភ្នំពេញ៖ ព្រឹកមិញនេះ ស្មាតហ្វូនស៊េរីថ្មី HONOR X8b អេក្រង់រឹង អង្គផ្ទុកទិន្នន័យលំដាប់កុំព្យូទ័រ 512GB មានកាមេរ៉ាស៊ែលហ្វី 50MP ភ្ជាប់LED Flash ជំនួយ ត្រូវបានក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជាដាក់លក់ជាផ្លូវការ ក្នុងតម្លៃត្រឹមតែ 249$ ថែមកាដូកក្រើក ផ្អើលហ្វេនៗដើរផ្សារទំនើបសូរិយា។  

Ds C01329

Ds C01356

អតិថិជនអាចធ្វើការកម្ម៉ុង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី HONOR X8b នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស ក្នុងតម្លៃត្រឹមតែ 249$ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 កុម្ភៈ ឆ្នាំ 2024 នឹងទទួលបានកាដូ HONOR Gift Box តម្លៃ 39$។  

Photo 2024 02 19 18 22 56

មានឈាមជ័រនៅក្នុងត្រកូលX ស្មាតហ្វូនស៊េរីថ្មី HONOR X8b គឺជា Mid Brother របស់ស្មាតហ្វូន HONOR X9b 5G ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថកាន់តែ ទំនើបស៊ីវិល័យ ទាន់សម័យ ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប កញ្ចក់អេក្រង់រឹងធន់នឹងការធ្លាក់ មានអង្គផ្ទុកទិន្នន័យធំ លំដាប់កុំព្យូទ័រ 512GB និង រ៉េម 16GB (8GB+8GB) កាមេរ៉ាស៊ែលហ្វី 50MP ភ្ជាប់ LED Flash ជំនួយ។ ជាពិសេស HONOR X8b ភ្ជាប់មកជាមួយនឹងប្រព័ន្ធការពារភ្នែកបាន 100% (3240Hz PWM Dimming AMOLE Display លាតពេញគែម)ជាមួយពន្លឺអេក្រង់ដល់ទៅ 2000nits មានទម្ងន់ស្រាលបំផុតត្រឹមតែ 166ក្រាម និង ស្តើងបំផុត 6.78mm។  

Ds C01300

Ds C01409

Ds C01374

Ds C01394

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរស័ព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X8b ដែលជា Mid Brother ត្រកូលX គឺជាការកំណែរទម្រង់ អាប់ដេតដ៏អស្ចារ្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជននាពេលបច្ចុប្បន្ន ពោលគឺអតិថិជនគ្រាន់តែចំណាយត្រឹមតែ 249$ នឹងទទួលបានស្មាតហ្វូនដែលមានគុណភាពល្អ មានរូបរាងស្អាតស្រស់ស្អាតទាន់សម័យ អេក្រង់រឹងធន់នឹងការធ្លាក់ អង្គផ្ទុកទិន្នន័យធំលំដាប់កុំព្យូទ័រ 512GB និងកាមេរ៉ាស៊ែលហ្វី 50MP ភ្ជាប់ LED Flash ជំនួយ។   

Ds C01466

Ds C01431

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia