រកស៊ីនៅខ្មែរជាង៣០ឆ្នាំ ដឹងទេថា ក្រុមហ៊ុន NCX លក់ម៉ូតូអាសង់បានប៉ុន្មានលានគ្រឿងឱ្យប្រជាជនខ្មែរ?
Navasiri Morm
NOVEMBER 16 2022
អាជីវកម្ម 4.0
549 views
2 mins read

បើយើងក្រឡេកទៅមើលនៅលើដងផ្លូវដ៏មមាញឹកនៅស្រុកខ្មែរ យើងនឹងមើលឃើញមនុស្សជាច្រើនកំពុងតែបើកបរម៉ូតូ Honda Dream ឬខ្មែរយើងនិយមហៅថាម៉ូតូអាសង់ យ៉ាងច្រើនត្រៀបត្រាពេញដងផ្លូវ។ ដោយម៉ូតូ Honda Dream គឺជាម៉ូតូដ៏ពេញនិយមមួយដែលខ្មែរយើងនិយមប្រើប្រាស់ ខណៈក្រុមហ៊ុន NCX បានដំណើរការផលិតនិងលក់ម៉ូតូ Honda Dream នៅក្នុងទីផ្សារកម្ពុជា តាំងតែពីឆ្នាំ១៩៩២ មកម្លេះ។ 

យ៉ាងណាក៏ដោយ សំណួរមួយដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា​ តើអស់រយៈពេលជាង៣០ឆ្នាំមកនេះ តើ NCX លក់ម៉ូតូបានប៉ុន្មានលានគ្រឿងហើយឱ្យទៅប្រជាជនខ្មែរ?

បើតាមលោក លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn) ប្រធាន​ក្រុមហ៊ុន N.C.X បានថ្លែងនៅក្នុងកម្មវិធីសម្ពោធម៉ូតូ Honda Dream សេរីថ្មី ២០២៣ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២កន្លងនេះ បានឱ្យដឹងថា អស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ Honda Dream ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកប្រជាជនខ្មែរ និងអាចលក់ម៉ូតូសរុបបានរហូតដល់ទៅ ២,៨៥០,០០០ គ្រឿងរហូតមកដល់បច្ចុប្បន្ន។

គួរជម្រាបផងដែរថា ក្រុមហ៊ុន NCX បាននាំចូលម៉ូតូ Honda លក់ក្នុងទីផ្សារស្រុកខ្មែរតាំងតែពីឆ្នាំ ១៩៩២មកម្លេះ ហើយបច្ចុប្បន្ននេះ ម៉ូតូ Honda Dream គឺជាម៉ូតូមួយប្រភេទ ក្នុងចំណោមម៉ូតូដទៃទៀត ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាកប្រជាជនខ្មែរ។ ដោយសារតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ នៅក្នុងឆ្នាំ១៩៩៩ ក្រុមហ៊ុន NCX បានបង្កើតសង្វាក់ផលិតកម្មដែលមានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញ សម្រាប់ជាកន្លែង ផលិតនិងដំឡើងម៉ូតូ ចែកចាយក្នុងទីផ្សារប្រទេសកម្ពុជាតែម្ដង។

7

ដោយឡែក សម្រាប់ម៉ូតូ Honda Dream សេរីថ្មី២០២៣ ដែលទើបតែសម្ពោធជាផ្លូវការណ៍កាលពីពេលថ្មីៗ កន្លងទៅនេះ ខាងក្រុមហ៊ុន NCX បានប្រកាស ធ្វើការផ្លាស់ប្ដូររូបរាងថ្មី ជាមួយនឹងការញ៉ុកបច្ចេកវិទ្យាថ្មីជាច្រើនចូលបន្ថែមផងដែរ ដែលធ្វើឱ្យម៉ូតូ Honda Dream 2023 មានរូបរាងកាន់តែស្រស់ស្អាត និងទំនើបជាងមុន៕

ប្រភព៖ ncxhonda

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia