ចោរពិបាកហើយ! នៅ Apple Store ចាប់ផ្ដើមលក់សោផ្ទះឆ្លាតវៃ អាចដោះឬចាក់សោ ដោយប្រើ iPhone បាន
ផែន ផាន់ណា
OCTOBER 24 2022
នវានុវត្តន៍
220 views
1 min read

សោទ្វារផ្ទះបច្ចុប្បន្ននេះ កាន់តែទំនើបទៅៗហើយ ពោលគឺគេពុំចាំបាច់កាន់កូនសោផ្ទះទៅតាមខ្លួន នាំតែព្រួយខ្លាចបាត់ទៀតទេ ដោយនៅ Apple Store ឥឡូវចាប់ផ្ដើមដាក់លក់សោផ្ទះឆ្លាតវៃ ដែលអាចឱ្យម្ចាស់ផ្ទះចាក់ឬដោះសោប្រើតែទូរស័ព្ទដៃ iPhone ឬ Apple Watch ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត CNBC។

All the Homekit locks that support Apple Home Key | AppleInsider

ប្រភពដដែលបានឱ្យដឹងថា ហាង Apple Store នៅអាមេរិកកំពុងលក់សោទ្វារខាងក្រៅ ដែលអាចដោះសោបានដោយប្រើ iPhone ឬ Apple Watch បាន ខណៈសោនេះមានតម្លៃត្រឹមតែ ៣២៩ដុល្លារ និងជាផលិតផលរបស់ Home Key ហើយក៏ជាទំនិញដំបូងបង្អស់ ដែលអនុញ្ញាតឱ្យលក់នៅក្នុង Apple Store។

Apple Home Keys will let you unlock your front door with your iPhone |  Engadget

សោឆ្លាតវៃនេះដំណើរការដោយបច្ចេកវិទ្យា NFC ដោយអ្នកប្រើប្រាស់គ្រាន់ប្រើមុខងារ Apple Home Key គឺអាចចាក់និងដោះសោបានហើយ។ យ៉ាងណាមិញ បើក្នុងករណីម្ចាស់ផ្ទះមិននៅ ហើយចង់ឱ្យនរណាម្នាក់ចូលផ្ទះរបស់ពួកគេបាន គេក៏បានផ្ញើលេខកូដសោរ ទៅកាន់សមាជិកគ្រួសារ ឬមិត្តភក្ដិបានផងដែរ។

Review: Schlage Encode Plus - the first smart lock with Apple home key  support [Video] - 9to5Mac

គូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Apple ព្យាយាមសហការ និងបន្ថែមមុខងារថ្មីៗតាមដែលអាចធ្វើទៅបាន ដើម្បីលើកតម្លៃទូរស័ព្ទ iPhone របស់ខ្លួន និងដើម្បីលួងចិត្តអ្នកប្រើ កុំឱ្យដូរទៅប្រើទូរស័ព្ទ ឬផលិតផលក្រុមហ៊ុនផ្សេង។

Aqara A100 Smart Door Lock with Apple Home Key support - INTERLOCK  SINGAPORE DIGITAL DOOR LOCKS

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia