ចំពោះអ្នកប្រើប្រាស់ Telegram ភាគច្រើនតែងតែចង់ដាក់រូបខ្លួនឯងនៅលើ Profile ស្អាតៗដើម្បីមានភាពទាក់ទាញ ក៏ដូចជាដើម្បីងាយស្រួលក្នុងការទំនាក់ទំនងទៅកាន់នរណាម្នាក់ ប៉ុន្តែ Telegram ក៏មានមុខងារមួយដើម្បីលាក់រូបលើ Profile របស់អ្នកមិនអ្នកដ៏ទៃឃើញផងដែរ។
ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីវិធីងាយៗដើម្បីលាក់រូបនៅ Profile ក្នុងអាខោន Telegram របស់យើងមិនឱ្យអ្នកដ៏ទៃឃើញក៏ដូចជាកំណត់មនុស្សមួយចំនួនមិនឱ្យឃើញក៏បានដែរ។
• ចូលទៅកាន់ Setting ក្នុង Telegram
• ចូលទៅកាន់ Privacy & Security
• ចុចលើពាក្យ Profile Photo
• បន្ទាប់មកវាហ្នឹងបង្ហាញពាក្យ 3 គឺ
• Everybody: អ្នកណាក៏អាចឃើញ Profile អ្នកដែរ
• My Contact: មានតែអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកទេទើបមើលឃើញ
• Never Share With: រើសមនុស្សដែលអ្នកមិចង់ឱ្យគេឃើញ
អត្ថបទដោយ៖ រិន មករា
