កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium អាចបត់បាន20ឆ្នាំ មុនគេបំផុតលើកពិភពលោក នឹងបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាយើង ឆាប់ៗនេះ
ផែន ផាន់ណា
JANUARY 25 2024
PR
153 views
2 mins read

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ របស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G នឹងផ្តល់នូវបទពិសោធន៍ដ៏ថ្មីស្រឡាង សម្រាប់អ្នកប្រើប្រាស់ដែលស្រឡាញ់ស្មាតហ្វូនអេក្រង់បត់ ភ្ជាប់នូវបច្ចេកវិទ្យាទើបឈានមុខគេមួយគ្មានពីរ រួមទាំង តួផលិតពី Titanium មំាធន់  ស្រាលស្តើងបំផុត រីឯកញ្ចក់អេក្រង់វិញតាន់ធន់គ្រប់ជ្រុង អាចបត់បាន20ឆ្នាំ។

Photo 2024 01 25 15 46 46 (2)

លោក ថង សារី បន្ថែមថា​ “ផ្អែកលើករចនាបត់រូបរាង និងបច្ចេកវិទ្យាសម្បូរបែបឈានមុខគេចុងក្រោយ ក្រុមហ៊ុនHONOR យើងជឿជាក់ថា កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G តួ Titanium នឹងបើកទំព័រជោគជ័យថ្មី ក្នុងវិស័យស្មាតហ្វូនថ្នាក់ខ្ពស់នៅក្នុងប្រទេសកម្ពុជាយើង”

Photo 2024 01 25 15 46 46 (3)

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថ ទំនើបស៊ីវិល័យ ទាន់សម័យ តួផលិតពី Titanium មាំធន់ មុនដំបូងគេបង្អស់លើពិភពលោក កំពូលស្តើងត្រឹមតែ 4.7mm, កំពូលស្រាលត្រឹមតែ 231 ក្រាម អាចបត់បានជាង20ឆ្នាំ អឹបគ្មានសល់ប្រហោង គ្មានស្នាមផ្នត់បត់ កញ្ចក់អេក្រង់ធន់នឹងការធ្លាក់រហូតដល់ទៅ 10ដង បំពាក់នូវប្រព័ន្ធការពារភ្នែក 3840Hz PWM Dimming គ្មានហានីភ័យទោះបីជាប្រើដាច់យប់ក៏ដោយ៕ HONOR Magic V2 5G ប្រើប្រាស់នូវបន្ទៈឈីប Snapdragon 8Gen2 មានរ៉េម 23GB (16GB+7GB) និងអង់ផ្ទុកទិន្នន័យ 512GB

Photo 2024 01 25 15 46 46 (4)

បំពាក់នូវប្រព័ន្ធ 5G អីុនធឺណែតដើរលឿនដូចហោះ ថាមពលថ្មធំមហិមារហូតដល់ទៅ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W បំពាក់នូវកាមេរ៉ា3គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 5០MP សម្រាប់ថតរូបវីដអូប្លង់ទូទៅ កាមេរ៉ាទី2មានទំហំ 50MP សម្រាប់ថតរូបប្លង់ទូលាយ Ultra Wide អាចថតរូបមនុស្សឃើញខ្ពស់ស្រឡៈល្អ និង កាមេរ៉ាទី3 សម្រាប់ថត Telephoto។

Photo 2024 01 25 15 46 46

យោងតាមលក្ខណៈពិសេសសម្បូរបែបដូចបានរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា ស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G  អាចនឹងដណ្តើមបានចំណែកទីផ្សារធំ និងជោគជ័យខ្លាំងមិនចាញ់ ស្មាតហ្វូនអេក្រង់បត់ជំនាន់ទី1 ឡើយ! សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះតទៅ នៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ក្នុងតម្លៃត្រឹមតែ 1X99$ ថែមជូន HONOR Watch 4 និង Aramid Case។

Photo 2024 01 25 15 51 23

Photo 2024 01 25 15 51 23 (2)

Photo 2024 01 25 15 46 47

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia