បើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ស្ដីពី ការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនិងប្រឡងជ្រើសរើសជើងសាគយជំនាន់ទី១០ បានឱ្យដឹងថា យោងតាមប្រកាសលេខ ១១៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការបង្កើតនិង កិច្ចដំណើរការជើងសាគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន ធុរជន និងសាធារណជន ឱ្យបាន ជ្រាបថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនិងប្រឡង ជ្រើសរើសជើងសាគយជំនាន់ទី១០ តាមកាលបរិច្ឆេទនិងលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
២. កាលបរិច្ឆេទចូលរៀន ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣
៣. កាលបរិច្ឆេទប្រឡង ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤
៤. ទីកន្លែង ៖ សាលាជាតិគយ
៥. ពាក្យសុំចុះឈ្មោះចូលរៀន ចំនួន ១ ច្បាប់
៦. សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ចំនួន ១ ច្បាប់ ៧. បង់កម្រៃសេវាថ្លៃសិក្សានិងសិទ្ធិប្រឡងចំនួន ១ ០០០ ០០០ រៀល (មួយលានរៀល)។ អាស្រ័យហេតុនេះ សូម សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន ធុរជន និងសាធារណជនដែល មានបំណងសិក្សាវិជ្ជាជីវៈជើងសាគយនិងប្រឡង រួសរាន់ចុះឈ្មោះចូលរៀន តាមរយៈ QR Code ដូចខាងក្រោមនេះ។