មិនពិបាកទេ! អគ្គនាយកដ្ឋានពន្ធដារ ធ្វើវីដេអូបង្ហាញពីរបៀបបង់ពន្ធអចលនទ្រព្យតាម App GDT Taxpayer ងាយស្រួលបំផុត
ផែន ផាន់ណា
SEPTEMBER 8 2023
ឌីជីថល
919 views
1 min read

យោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០២៣ នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ។ក្នុងករណីខកខានមិនបានអនុវត្តកាត្វកិច្ចពន្ធលើអចលនទ្រព្យតាមកាលបរិច្ឆេទកំណត់ ម្ចាស់អចលនទ្រព្យនឹងទទួលរងនូវការពិន័យ ទោសទណ្ឌផ្សេងៗស្របតាមច្បាប់ជាធរមាន។

ហេតុដូចនេះសម្រាប់ម្ចាស់អចលនទ្រព្យដែលមិនទាន់បង់ សូមប្រញាប់រួសរាន់ទៅបង់ឱ្យទាន់ពេលវេលា តាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ នៅតាមបណ្តាលធនាគារពាណិជ្ជ ឬសាខាធនាគារពន្ធដារខេត្ត ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។​ សូមអនុវត្តតាមការណែនាំ៖

គួរបញ្ជាក់ផងដែរថា ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលនទ្រព្យរួមមាន ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលស្ថិតនៅក្នុងរដ្ឋបាលរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ដែលពន្ធលើអចលនទ្រព្យនេះត្រូវប្រមូលពីអចលនទ្រព្យមានតម្លៃលើសពី ១០០,០០០,០០០ (មួយរយលាន)រៀល តាមអត្រា ០,១%  ៕

 88852714 41f0 42bb 982b Ea11d9a20006

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia