មិនចង់ប្រើកម្មវិធី Crack សម្រាប់កាត់ត! មកស្កាល់ Software ទាំងនេះវិញ Free ហើយមុខងារសឹង ដូចគ្នាទៀត
Makara Rin
JUNE 6 2023
គន្លឹះល្អៗ
1.4 K views
2 mins read

ដូចដែលអ្នកបានដឹងហើយថា ប្រសិនបើយើងប្រើប្រាស់ Software ផ្សេងៗសម្រាប់យកទៅកាត់តរូបភាព កាត់តវីដេអូ ឬសម្រាប់យកទៅធ្វើការ Design ផ្សេងៗដែល Software ទាំងនោះជារបស់ Crack គឺវាអាចប្រឈមនឹងហានិភ័យដល់កុំព្យូទ័ររបស់យើងក៏ថាបាន។

ក្នុងនោះផងដែរ ប្រសិនបើអ្នកទាំងអស់គ្នាមិនចង់ប្រើប្រាស់ប្រភេទ Cracked Software ទេគឺយើងអាចចូលទៅសាកប្រើ Software ផ្សេងជំនួសបានដោយ Software ទាំងអស់នោះសុទ្ធសឹងតែជារបស់មិនគិតថ្លៃ ហើយសម្រាប់មុខងារផ្សេងៗវិញក៏សឹងតែដូចគ្នាទៀត។

ប្រភេទ​ Software

Adobe Photoshop>Gimp, Photopea

Adobe Photoshop គឺជាប្រភេទ Software យើងត្រូចំណាយលុយដើម្បីទិញយកមកប្រើប្រាស់ប៉ុន្តែបើយើងចង់ប្រើ​​ Free គឺយើងអាចប្រើកម្មវិធីផ្សេងបានដូចជា Gimp និង Photopea ដែល Gimp គឺសម្រាប់ប្រើប្រាស់ Offline ហើយចំពោះ Photopea គឺប្រើលើ Online ។

Gimp

Photopea

Adobe Illustrator>Inkscape

សម្រាប់ Inkscape វិញគឺវាមានតួនាទីក្នុងការបង្កើត Vector ក៏ដូចជាប្រភេទ Graphic ផ្សេងៗដែលយើងអាចប្រើវាជំនួស Adobe Illustrator បណ្តោះអាសន្នសិនបាន។

Inkscape

Adobe After Effect>Natron

សម្រាប់ Software Natron នេះវិញគឺវាអាចឲ្យយើងធ្វើការទាក់ទងជាមួយនឹង VFX ឬក៏ Motion Graphic ផ្សេងពោលគឺដូចជាមួយនឹង Adobe After Effect ដែរ។

Natron

Adobe Premiere Pro>Davinci Resolve 

បច្ចុប្បន្ននេះគឺមានការពេញនិយមប្រើប្រាស់ Dainci Resolve ច្រើនពោលគឺវាមានសមត្ថភាពមិនចាញ់ Adobe Premiere ទេ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះសម្រាប់ការបង្កើត Effect ក៏ដូចជាការកែព័ណ៌ជាដើមគឺ Software មួយនេះអាចធ្វើបានមួយកំផ្លេតែម្តង ម្យ៉ាងទៀត Davinci Resolve នេះគឺយើងអាចចូលទៅទាញយកមកប្រើប្រាស់បានដោយមិនគិតថ្លៃទេ។

Davinci

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia