នេះជាឱកាសដ៏ល្អមួយ សម្រាប់អ្នកចង់ចេះភាសា ថៃ ចិន ជប៉ុន អង់គ្លេស និងកុំព្យូទ័រ អាចទៅរៀននៅឯសមាគមសហគ្រិន ចិន -ថៃ នៅកម្ពុជា បានដោយឥតគិតថ្លៃនោះទេ។
បើតាមក្រុមការងារ សមាគមសហគ្រិន ចិន -ថៃ នៅកម្ពុជា បានឱ្យដឹងថា សម្រាប់ការរៀនគឺមានទាំងវេនចន្ទ-សុក្រ និងសៅរ៍-អាទិត្យ។ បន្ថែមពីនេះទៀត សិក្ខាកាមមិនចាំបាច់ចំណាយលើថ្លៃវគ្គសិក្សាទាំងមូលនោះទេ ពោលគឺគ្រាន់តែចំណាយ២០០០០រៀលថ្លៃរដ្ឋបាលតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ក្រោយបញ្ចប់ កម្រិត និងវគ្គសិក្សានីមួយៗ សមាគម នឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដែលទទួលស្គាល់ ដោយមន្ទី អប់រំរាជធានីភ្នំពេញ បន្ទាប់ពីប្រលងជាប់ដោយជោគជ័យ។
គួរជម្រាបផងដែរថា សម្រាប់អ្នកដែលចង់ចុះឈ្មោះឈ្មោះចូលរៀនអាចទំនាក់ទំនងទៅកាន់លេខ 093 282428, 0979863668, 017423689 Telegram: 093282428 ឬ Facebook Page: សមាគមសហគ្រិន ចិន -ថៃ នៅកម្ពុជា៕