ជិតដល់ពិព័រណ៍មុខរបរ២០២៣! នេះជាលក្ខខណ្ឌងាយៗបំផុត ដើម្បីបានសៀវភៅឥតគិតថ្លៃ ដែលចែក Free ៣០០០ក្បាល
ផែន ផាន់ណា
NOVEMBER 28 2023
អាជីវកម្ម 4.0
6 K views
1 min read

ពិព័រណ៍មុខរបរ២០២៣ នឹងចាប់ផ្ដើមនៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលាតិចណូ អមទៅដល់កម្មវិធីពិសេសៗជាច្រើន ដូចជាការចែកកាដូជិត២ម៉ឺនកាដូ ចែកសៀវភៅ ចំណងជើង “១០១គំនិតជម្រុញការលក់” ចំនួន៣០០០ក្បាល ឥតគិតថ្លៃ និងកម្មវិធីចែករំលែកបទពិសោធន៍រកស៊ី (Startup talk) ពីសំណាក់អ្នករកស៊ីពូកែៗជាច្រើនរូបទៀត។

Photo 2023 11 28 17 12 34

ជាមួយគ្នានេះដែរ សម្រាប់ការចែកសៀវភៅឥតគិតថ្លៃ ក៏នឹងធ្វើឡើងទៅក្រោមលក្ខខណ្ឌងាយៗមួយចំនួនផងដែរ សម្រាប់អ្នកដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់។ ចំពោះលក្ខខណ្ឌនឹងត្រូវអនុវត្តតាមវិធីខាងក្រោយ៖

  • ១. Follow Page “Startup Expo 2022”
  • ២. Join ឆានែលតេឡេក្រាយ Startup Expo 2023

ខាងលើនេះគឺជាលក្ខខណ្ឌងាយៗបំផុត ដែលបងប្អូនគ្រាន់តែបើកបង្ហាញទៅកាន់ក្រុមការងារនៅស្ដង់ចែកសៀវភៅ នោះបងប្អូននឹងទទួលបានសៀវភៅមួយក្បាលភ្លាមៗ។

Photo 2023 11 28 17 12 35

បញ្ជាក់៖

  • សៀវភៅមួយក្បាលសម្រាប់តែមនុស្សម្នាក់ប៉ុណ្ណោះ
  • សៀវភៅ៣០០០ក្បាល នឹងត្រូវចែកក្នុងរយ:ពេល២ថ្ងៃ ដូច្នេះក្នុង១ថ្ងៃយើងចែក១៥០០ក្បាល
  • ម៉ោងចែក នឹងជម្រាបជូននៅលើទំព័រហ្វេសប៊ុករបស់ពិព័រណ៍នាថ្ងៃកម្មវិធី
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia