ចំពោះការផ្ទុកទិន្នន័យនៅលើអនឡាញគឺមានច្រើនរបៀបណាស់ អ្នកខ្លះក៏ផ្ទុកនៅក្នុង Telegram ខ្លះក៏ផ្ទុកក្នុង Google Drive ហើយសម្រាប់អ្នកប្រើ iPhone វិញក៏ទិញកន្លែងផ្ទុកនៅលើ iCloud ផងដែរ។
ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីមុខងារមួយដែលអ្នកប្រើ iPhone មិនសូវចាប់អារម្មណ៍ ហើយមុខងារនោះគេហៅថា Maildrop ដោយវាមានតួនាទីក្នុងការផ្ញើទិន្នន័យចេញពីអ៊ីមែលទៅកាន់ iCloud ។ ហើយខាងក្រោមនេះគឺជារបៀបក្នុងការផ្ញើរ។
គូសបញ្ជាក់ផងដែរថា ចំពោះឯកសារទាំងនេះគឺផ្ញើចូលទៅក្នុង iCloud ហើយវាផ្ទុកបានរហូតដល់1ពាន់GB ឯណោះ ប៉ុន្តែមានរយៈពេលត្រឹមតែ30ថ្ងៃទេ។ ហើយពេលដែលចង់ទាញយកវិញគ្រាន់តែចូលទៅកាន់សារដែលបានផ្ញើរួច ហើយធ្វើការ Download ទុកជាការស្រេច។
អត្ថបទដោយ៖ រិន មករា