បច្ចុប្បន្ននេះក្រុមហ៊ុនទូរស័ព្ទជាច្រើនសុទ្ធតែបំពាក់មកជាមួយនឹងបច្ចេកវិទ្យាពិសេសៗទំនើបៗលើទូរស័ព្ទរបស់ខ្លួនតួរយ៉ាងដូចជា ប្រព័ន្ធសុវត្ថភាពរបស់អ្នកប្រើប្រាស់ជាដើម។ ម្យ៉ាងទៀតយើងក៏អាចតាមដានទីតាំងរបស់វារាល់ពេលដែលបាត់ផងដែរ។
សម្រាប់អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទ Android ដើម្បីការពារពីការជ្រុះបាត់ទូរស័ព្ទដោយប្រការណាមួយឬត្រូវបានគេលួចនោះ យើងត្រូវចេះពីរបៀបក្នុងការការពារដើម្បីងាយស្រួលក្នុងការស្វែងរក ហើយមុខងារនោះមានឈ្មោះថា Find My Device ។
- ជាដំបូងចូលទៅកាន់Settingសម្រាប់ Android បន្ទាប់មកចូលទៅកាន់ Google Setting
- រួចបើកមុខងារ Find My Device
- ចំពោះមុខងារ Location ត្រូវតែបើក
របៀបស្វែងរក
- ដើម្បីស្វែងរកបានអ្នកត្រូវទាញយកកម្មវិធីពី Play Store ឈ្មោះថា Google Find My Device
- រួចបញ្ចូល Gmail ទូរស័ព្ទដែលបាត់ចូល
- នោះវានឹងបង្ហាញទីតាំងទូរស័ព្ទដែលបាត់ប្រសិននៅបើក
- យើងអាចចុចពាក្យថា Play Sound ឱ្យវាឮសម្លេងរោទិ៍
- ចុច lock ដើម្បីចាក់សោទូរស័ព្ទពីចម្ងាយ
- ចុងក្រោយបើមិនទុកចិត្តយើងក៏អាចចុចពាក្យ Erase ដើម្បីលុបទិន្នន័យរបស់យើងចោលទាំងអស់ក្នុងទូរស័ព្ទ។
- គូសបញ្ជាក់ផងដែរថា គន្លឹះខាងលើនេះគឺសម្រាប់តែទូស័ព្ទដែលបានបើតែប៉ុណ្ណោះ ដោយឡែកសម្រាប់ទូរស័ព្ទបាត់ហើយបិតទៀតយើងអាចរកបានត្រឹមតែទីតាំងចុងក្រោយតែប៉ុណ្ណោះគឺតាមមុខងារ Google Map Timeline ។
អត្ថបទដោយ៖ រិន មករា