លែងភ័យរឿងបាត់ទូរស័ព្ទ! នេះជាមុខងារពិសេសក្នុង iPhone ទោះជ្រុះបាត់នៅទីណាក៏រកឃើញដែរ
Makara Rin
FEBRUARY 4 2022
គន្លឹះល្អៗ
4.6 K views
1 min read

បច្ចុប្បន្ននេះApple បានយកចិត្តទុកដាក់ទៅការអាប់ដេតថ្មីនៃទូរស័ព្ទទំនើប iPhone ពោលគឺបានញាត់បញ្ចូលនូវបច្ចេកវិទ្យាពិសេសៗថ្មីៗជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះមុខងារ Find My វាក៏មានសមត្ថភាពក្នុងការ តាមដានទូរស័ព្ទរបស់អ្នកពេលដែលបាត់ផងដែរ ឱ្យតែភ្ជាប់វាឱ្យបានត្រឹមត្រូវ ហើយខាងក្រោមនេះគឺជារបៀបចូលទៅបើកដំណើរការ៖

  • ចូលទៅកាន់ Setting ហើយចុចលើឈ្មោះរបស់អ្នក
  • ចុចលើ Find My រួចចុចលើពាក្យ Find My iPhone
  • Pic 1

    • ដល់ចំណុចនេះត្រូវ បើកប៊ូតុងទាំងបីនេះទាំងអស់
    • ចំពោះពាក្យថា Find My Network គឺមានន័យថា រាល់ពេលដែលទរស័ព្ទរបស់អ្នកគ្មានអ៊ីនធឺណែតក៏អាចស្វែងរកបានដែរ
    • បន្ទាប់ពីបើកហើយអ្នកទាំងអស់គ្នាអាចចូលទៅកាន់ App Find My ដែលមាននៅក្នុងទូរស័ព្ទផ្ទាល់
    • ចុចលើពាក្យ Devices នោះអ្នកនឹងឃើញពីទីតាំងទូរសព្ទរបស់អ្នក

    Pic 2

    • ចុងក្រោយនេះបើអ្នកទាំងអស់គ្នាចង់ស្វែងរកទូរស័ព្ទណាមួយដែលបានបាត់គឺគ្រាន់តែចូលទៅកាន់ App Find My ដដែល
    • ចុចលើពាក្យ Me ខៅខាងស្តាំងផ្នែកខាងក្រោមគេ
    • ហើយចុចលើពាក្យ Helps Friends
    • បន្ទាប់មកគ្រាន់តែបញ្ចូល Apple ID ទូរស័ព្ទដែលបានបាត់ នោះវានឹងបង្ហាញទីតាំងទាំងអស់ ហើយយើងអាចបញ្ជាឱ្យវារោទិ៍ពីចម្ងាយបានទៀតផង។

    Pic 3

    បើអ្នកទាំងអស់គ្នាចង់ធ្វើការសិក្សាបន្ថែមឱ្យបានជាក់លាក់ជាងនេះអាចចូលទៅកាន់គេហទំព័ររបស់ Apple បាន។

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia