AI ជួយបាន! មិនចង់សរសេរសំណេរអង់គ្លេសយូរ ប្រើវេបសាយ AI ពីរនេះឲ្យជួយធ្វើឲ្យបានភ្លាមៗ
ផែន ផាន់ណា
APRIL 1 2023
គន្លឹះល្អៗ
9.2 K views
1 min read

បច្ចុប្បន្ននេះ AI បានចូលខ្លួនមកសម្រួលការងាររបស់មនុស្សសឹងតែគ្រប់មុខ។ ក្នុងនោះដែរ ក៏មានវេបសាយ២ ដែលបានប្រើបច្ចេកវិទ្យា AI ជួយសរសេរសំណេរជាភាសាអង់គ្លេស សម្រាប់អ្នកដែលមិនទាន់ចេះសរសេរ ហើយចង់មើលគម្រូបន្ថែម។ វេបសាយ២នេះរួមមាន៖

នេះគឺជាវេបសាយឆ្លាតវៃ ដែលយើងគ្រាន់តែវាយបញ្ចូកប្រធានបទ ឬ Topic ដែលយើងចង់ធ្វើ គឺវានឹងរៀបចំជាសំណេរឲ្យយើងបានយ៉ាងល្អ និងត្រឹមត្រូវទៅតាមប្រធានបទរបស់យើង បានសឹងតែ១០០%។ ជាមួយគ្នានេះ លោកអ្នកក៏អាចយកសំណេរចេញពីវេបសាយខាងលើ ទៅប្រើប្រាស់បានផងដែរ។

Photo 2023 04 01 13 45 10 (2)

២. www.papertyper.net

ស្រដៀងទៅនឹងវេបសាយខាងលើដែរ លោកអ្នកគ្រាន់តែវាយបញ្ចូលប្រធានបទដែលលោកអ្នកចង់ដឹង ត្រឹមពាក្យខ្លីមួយក្ដី ក៏វេបសាយនេះអាចទាញព័ត៌មានទាំងអស់ ពាក់ព័ន្ធនឹងប្រធានបទទាំងនោះ មកឲ្យយើងបានផងដែរ។ តោះសាកល្បងបញ្ចូលប្រធានបទទាំងអស់គ្នា។

Photo 2023 04 01 13 45 10

គូសបញ្ជាក់ថា យើងពុំលើកទឹកចិត្តឲ្យប្រើវេបសាយខាងលើ ក្នុងការធ្វើកិច្ចការសាលា ឬក្នុងពេលប្រឡងនោះទេ ពោលគឺព្យាយាមស្វែងយល់ និងរិះគិតដោយខ្លួនឯង ទើបទទួលបានចំណេះដឹង៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia