ហេតុផលសាហាវ! Elon ថាខ្លួនអត់ទិញ Twitter ព្រោះខ្លាចសង្រ្គាមលោកលើកទី៣ កើតឡើង
ផែន ផាន់ណា
SEPTEMBER 13 2022
អាជីវកម្ម 4.0
304 views
1 min read

ក្រោយសម្រេចចិត្តទិញយកបណ្ដាញសង្គម Twitter កាលពីខែមេសាកន្លងទៅ ធ្វើឱ្យលោក Elon Musk ត្រូវស្ពាយរឿងក្ដីដ៏ធំទាក់ទងនឹងការទិញនេះ។ ដំបូងគិតថាទិញ ប៉ុន្តែក្រោយមក ប្រែចិត្តមិនទិញវិញ។ ព្រោះ CEO Twitter មិនបានធ្វើតាមកិច្ចសន្យាផ្ដល់ទិន្នន័យគណនីក្លែងក្លាយ និង Spam ឱ្យលោក។ យ៉ាងណាមិញ ការដែល Elon ប្រែក្រឡាស់ចិត្តនេះ បានធ្វើឱ្យម្ចាស់ Twitter សម្រេចចិត្តប្ដឹងគាត់ឡើងដល់តុលាកាភ្លាមៗដែរ។

Twitter, 44 milyar dolarlık satış anlaşmasını iptal eden Elon Musk'a dava  açıyor - Medyascope

ការកាត់ក្ដី លើសំណុំរឿងទិញលក់ Twitter នេះ នឹងត្រូវបន្តរហូតដល់ខែតុលាឆ្នាំ២០២២។ ថ្មីៗនេះសវនាការបានចាប់ផ្ដើមខ្លះហើយ ដោយចុងចោទ និងដើមចោទមានហេតុផលរៀងៗខ្លួន។ នៅក្នុងការតតាំងក្ដីលោក Elon Musk បានស្រង់យកខ្លឹមសារខ្លីមួយ ចេញពីលិខិតមួយសន្លឹកស្ដីពីការឈ្លានពានរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលលោក ពូទីនប្រធានាធិបតីរុស្ស៊ីសរសេរជូនធនាគាររិក។

Elon Musk បានលើកហេតុផលនៅក្នុងលិខិតនោះ រួចប្រាប់ទៅចៅក្រមថា វាពិតជាមិនសមហេតុសមផលឡើយ ដែលត្រូវបង្ខំឱ្យលោកទិញយក Twitter អំឡុងពេលសង្គ្រាមរុស្ស៊ីអ៊ុយក្រែនកំពុងបន្ត ព្រោះវាអាចឈានទៅដល់ សង្គ្រោមលោកលើកទី៣ផង ក៏ថាបាន។

Twitter executives ousted ahead of Elon Musk takeover - BBC News

Top 10 World War TV Shows - YouTube

 ខាងលើនេះគឺជាការអានសារដ៏ខ្លីនៅក្នុងសវនាការកាលពីថ្ងៃអង្គារសប្ដាហ៍មុន ខណៈចៅក្រមក៏បានច្រានចោលការអះអាងរបស់លោក Elon Musk នេះថាមិនសមហេតុសមផលដូចគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Business Insider៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia