ក្នុងនាមជា CEO នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ពេលនេះកំពូលមហាសេដ្ឋីពិភពលោក Elon Musk ចាប់ផ្ដើមអំពាវនាវដល់ ក្រុមហ៊ុនខួងយករ៉ែ និងរុករកធនធានឥន្ធនៈហ្វូស៊ីល ត្រូវតែប្រញាប់ប្រញាល់ខួងយកវាពីក្រោមដីឱ្យបានកាន់តែឆាប់ កាន់តែល្អ ខណៈលោកព្រមានថា បើពុំដូច្នោះទេ មនុស្សជាតិអាចមានបញ្ហា។
ថ្លែងប្រាប់អ្នកកាសែត ក្នុងសន្និសីទ Stavanger នៅប្រទេសន័រវេស លោក Elon Musk បាននិយាយថា “ជាការពិត យើងត្រូវប្រញាប់ប្រើប្រាស់ប្រេង និងឧស្ម័នក្នុងរយៈពេលដ៏ខ្លី ឬប្រញាប់បំផុត ព្រោះបើមិនដូច្នេះទេ ពិភពលោកអាចនឹងជួបគ្រោះថ្នាក់។ លោកបានបន្តថា បញ្ហាប្រឈមមួយ ដែលពិភពលោកកំពុងជួបប្រទះនោះ គឺការផ្លាស់ប្ដូរទៅរកថាមពលប្រកបដោយនិរន្តរភាព ឬនិយាយឱ្យងាយស្ដាប់គឺថាមពលបៃតង (sustainable energy) និងឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព (sustainable economy) ខណៈវានឹងចំណាយពេលច្រើនទសវត្សរ៍ដើម្បីទៅដល់គោលដៅ។”
កាលពីដើមឆ្នាំ២០២២នេះ ស្របពេកប្រេងសាំងឡើងថ្លៃកប់ពពក លោក Elon Musk ក៏ធ្លាប់បានបង្ហោះសារខ្លីមួយថា “យើងត្រូវបង្កើតផលិតផលប្រេង និងឧស្ម័នជាបន្ទាន់។” មួយវិញទៀត ថ្មីៗនេះ Elon Musk ក៏បានបង្ហោះរិះគន់ទៅលើប្រទេសមួយចំនួន ដែលបិទការធ្វើថាមពលនុយក្លែរ ដោយលើកបានលើកឡើយថា “ប្រទេសមួយចំនួនគួរតែបង្កើនការផលិតថាមពលនុយក្លេអ៊ែរ ជាជាងការបិទឈប់ផលិត។
អត្ថបទដោយ៖ ផែន ផាន់ណា