នៅក្នុងការរកស៊ី គេតែនិយាយថា ឱ្យតែអ្នកមានគម្រោងអាជីវកម្មមួយច្បាស់លាស់ អ្នកផ្សេងគេមិនខ្លាចនឹងបោះលុយឱ្យអ្នករកស៊ីនោះទេ។ បើយើងងាកទៅមើល កំពូលមហាសេដ្ឋីពិភពលោកបច្ចុប្បន្នវិញ គឺលោក Elon Musk បុរសមាឌធំដំបង សម្បុរស ខ្ពស់ស្រឡះ សញ្ញាតអាមេរិករូបនេះ ធ្លាប់ទទួលបានលុយពីរដ្ឋាភិបាល រហូតដល់ជាង ៤.៩ពាន់លានដុល្លារ យកមកដំណើរការក្រុមហ៊ុនទាំង៣ធំៗរបស់ខ្លួន។
យោងតាមសេចក្ដីចេញផ្សាយរបស់កាសែត Electrek បានឱ្យដឹងថា លោក Elon Musk ធ្លាប់ទទួលបានជំនួយជាទឹកប្រាក់ ជាង ៤.៩ពាន់លានដុល្លារ ដើម្បីដំណើរការក្រុមហ៊ុនទាំង៣របស់លោកគឺ TESLA Motors, SOLARCITY និងក្រុមហ៊ុន SpaceX ។
នៅក្នុងការឧបត្ថមដ៏ច្រើនក្រៃលែងនេះ រដ្ឋាភិបាលអាមរិកបានចែកចំណែកលុយទៅឱ្យក្រុមហ៊ុនទាំង៣សំខាន់ៗនេះផងដែរ ដោយក្នុងនោះក្រុមហ៊ុន Tesla ទទួលបានលុយសរុប ២.៣៩១ ពាន់លានដុល្លារ។ ក្រុមហ៊ុន SOLARCITY ទទួលបានលុយ ២.៥១៦ ពាន់លានដុល្លារ និងក្រុមហ៊ុន SpaceX ទទួលបានជំនួយ ២០លានដុល្លារ៕
អត្ថបទដោយ៖ ផែន ផាន់ណា