ក្ដុងក្ដាំងៗរឿងលុយគ្រីបតូ! ឥឡូវគេប្ដឹង Elon ទារសំណង ២៥៨ពាន់លានដុល្លារ ជុំវិញរឿងបំប៉ោងតម្លៃ Dogecoin
ផែន ផាន់ណា
JUNE 17 2022
អាជីវកម្ម 4.0
341 views
1 min read

ថ្មីៗនេះលោក Elon Musk កំពូលមហាសេដ្ឋីពិភពលោក ត្រូវបានវិនិយោគិន Dogecoin ប្ដឹងទារសំណងចំនួន ២៥៨ពាន់លានដុល្លារ ក្រោមបទចោទប្រកាន់ពីថា លោក Elon Musk មានបំណងដើម្បីបំប៉ោងតម្លៃរូបិយប័ណ្ណគ្រីបតូកាលពីឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សារបស់គេហទំព័រ Yahoo.com។

Elon Musk's track record on 'freedom of speech' could worry Twitter users

នៅក្នុងពាក្យបណ្ដឹងនោះដែរអ្នកវិនិយោគលុយ Dogecoin ឈ្មោះ Johnson បានពង្រាយន័យសេចក្ដីថា “យើងបានដឹងថានៅក្នុងឆ្នាំ ២០១៩ កន្លងទៅ Dogecoin មិនទាន់មានតម្លៃ សម្រាប់ការផ្សព្វផ្សាយ ដើម្បីទទួលបានប្រាក់ចំណេញពីការជួញដូរនោះទេ ប៉ុន្តែលោក Elon Musk បានបោកបញ្ឆោតអ្នកគាំទ្រលោកថាលុយ “Dogecoin គឺអាចវិនិយោគបានដោយស្របច្បាប់” ខណៈលុយនេះមិនទាន់មានតម្លៃទាល់តែសោះ។

SpaceX Paid $250,000 to a Flight Attendant Who Accused Elon Musk of Sexual  Misconduct

ដើមបណ្ដឹងក៏បានឱ្យដឹងបន្ថែមទៀតថា ចាប់តាំងពី Elon Musk ទិញ និងប្រឹងបំប៉ោងលុយ Dogecoin នេះមក បានធ្វើឱ្យគម្រោងមួយឈ្នោះថា Crypto Pyramid Scheme ត្រូវខាតបង់លុយជាង ៨៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។

គូសបញ្ជាក់ថាអ្នកវិនិយោគ Dogecoin ក៏បានបញ្ចាក់ពីភស្ដុតាងទៅលើសំណុំរឿងនេះថា Elon Musk ធ្លាប់បានប្រាស់ខ្លួនថាជា Dogefather ដែលនេះគឺជាពាក្យមួយឃ្លា បញ្ជាក់ន័យកាន់តែច្បាស់ក្រឡែតថា Elon Musk មានគម្រោងចង់គ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ​(Dogecoin) ដូច្នេះ Elon ត្រូវតែទទួលខុសត្រូវលើការខាតបង់លុយរបស់ពួកគេ។

Elon Musk loses $10 million just one day after sexual harassment complaint  | Marca

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia