ឡូយណាស់! កម្ពុជាកំពុងសិក្សាលើគម្រោងប្រើឡានក្រុងអគ្គិសនី នៅលើទឹកដីអង្គរ ខេត្តសៀមរាប
ផែន ផាន់ណា
SEPTEMBER 15 2022
យានយន្ត
232 views
1 min read

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តសៀមរាបបានធ្វើបច្ចុប្បន្នភាពជាមួយវិទ្យាស្ថានបៃតងសកល GGGI ប្រចាំនៅកម្ពុជា លើគម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប ខណៈគម្រោងរថយន្តអគ្គិសនីនេះ បានទទួលការគាំទ្រនិងយល់ព្រមជាផ្លូវការ ពីរដ្ឋបាលខេត្តសៀមរាប និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយ។

May be an image of 5 people, people standing and indoor

នៅក្នុងការជួបសំដែងការគួរសមនេះ លោក​ លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទៀ សីហា អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យ កញ្ញា​ ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ដើម្បីធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់វិទ្យាស្ថានបៃតងសកល GGGI ប្រចាំប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

How Much Energy Will Electric Buses Consume?

រូបភាពគំរូ

គូសបញ្ជាក់ថា ខេត្តសៀមរាបគឺជាខេត្តមួយដ៏មានសក្កានុពលក្នុងចំណោមខេត្តជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះសៀមរាបក៏ទើបនឹង សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបផ្ទាល់ផងដែរ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia