កាលពីឆ្នាំ២០២២កន្លងទៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បានតេស្តសាកល្បងដ្រូនដឹកមនុស្សមួយគ្រឿង ដែលជាស្នាដៃរបស់និស្សិតសិក្សាក្នុងវិទ្យាស្ថាននេះ។ ចំពោះដ្រូនពិសេសនេះដែរ ក៏ទទួលបាននូវការគាំទ្រច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមពីគ្រប់មជ្ឈដ្ឋាន ព្រោះវាថ្មី ប្លែក និងពុំធ្លាប់មានឡើងនៅក្នុងប្រទេសកម្ពុជា។
យ៉ាងមិញថ្មីៗនេះបើយោងតាមផេក Mechanics and Automation Labរបស់សាលា NPIC ក៏បានបញ្ជាក់ផងដែរថា សាលា NPIC បានដាក់គោលដៅបញ្ចប់ការតេស្ដសាកល្បងដ្រូនដឹកមនុស្សក្នុងរយៈចម្ងាយឆ្ងាយនៅឆ្នាំ ២០២៤ ពោលគឺនៅតែមួយឆ្នាំទៀតប៉ុណ្ណោះ ដ្រូននេះនឹងត្រូវធ្វើរួចរាល់។
ប្រភពខាងលើបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ ក្រុមអ្នកច្នៃបង្កើតបានសម្រេចនូវមុខងារ និងបច្ចេកទេសមួយចំនួនដូចជា Conduct a literature review, Design controllers, Assemble mechanics and electronic part, Configure the controller, Test with payload, Finish first prototype។
សម្រាប់ឆ្នាំ២០២៣នេះដែរក្រុមបច្ចេកទេសសម្រេចឱ្យបាននូវ Refine the mechanic frame, Do modeling and simulation, Install a battery safety system, Stabilize system, Improve ground station, Install a backup system, Test flight, Finish the second prototype។
អ្វីដែលពិសេសម្រាប់ឆ្នាំ២០២៤ បើតាមការកំណត់ទុក សាលា NPIC នឹងសម្រេចឱ្យបាននូវ Install contingency system, Built the local map, Design trajectory tracking, Test flight with long distanc, Test flight with maximum height, Complete the scope។
សម្រាប់គោលដៅត្រឹមឆ្នាំ២០២៤ លើគម្រោងផ្សេងទៀតៗ