ទីបំផុតផ្លូវក្រោមទឹកវែងបំផុតតម្លៃ1.56ពាន់លាន$ របស់ចិន ចាប់ផ្តើមបើកឱ្យដំណើរការហើយ
Makara Rin
JANUARY 5 2022
នវានុវត្តន៍
601 views
1 min read

ផ្លូវក្រោមទឹកដ៏វែងបំផុតនៅក្នុងប្រទេសចិនពេលនេះបានដាក់ឱ្យប្រើប្រាស់ហើយបន្ទាប់ពីចំណាយពេលក្នុងការសាងសង់អស់រយៈប្រមាណ4ឆ្នាំ។ ផ្លូវក្រោមទឹកល្បឿនលឿនរបស់ចិនមួយនេះមានចម្ងាយ10.79គីឡូម៉ែតឯណោះ។

ដោយយោងទៅតាមការចុះផ្សាយរបស់ CNN បានបញ្ជាក់ថាផ្លូវក្រោមទឹកមួយខ្សែនេះមានឈ្មោះថា Taihu Tunel ដែលធ្វើការសាងសង់លាតសន្ធឹងនៅក្រោមទន្លេ Taihu តែម្តងពោលគឺស្ថិតនៅភាគខាងកើតនៃខេត្ត ជាំងស៊ូ(Jiansu) នៃប្រទេសចិន។

An aerial photo taken on September 5, 2021 of the Nanquan section of the new Taihu Tunnel in east China's Jiangsu Province.

China opens longest underwater road tunnel

ប្រភពដដែលក៏បានបន្តថា ផ្លូវមួយនេះបានចាប់ផ្តើមសាងសង់ឡើងតាំងពីថ្ងៃទី9 ខែមករា ឆ្នាំ2018 មកម្លេះ ដោយធ្វើវាជា2ខ្សែជាប់គ្នាគឺផ្លូវទៅនិងផ្លូវមក ដោយខ្សែនីមួយៗមាន3ផ្លូវសម្រាប់បើកបរដែលមានទំហំទទឹក17.45ម៉ែត្រ។លើសពីនេះទៅទៀតផ្លូវមួយនេះបានសាងសង់ឡើងដោយប្រើប្រាស់បេតុងអស់2លាន​ឯណោះ។

អ្វីដែលកាន់តែពិសេសទៅទៀតនោះផ្លូវមួយនេះមានបំពាក់មកជាមួយនឹងភ្លើង LED ចម្រុះព័ណ៌និងរូបភាពសម្រាប់ទស្សនាត្រជាក់ភ្នែកមើលទៅដូចជាមេឃសិប្បនិម្មិត ដែលវាអាចជួយកាត់បន្ថយការនឿយហត់របស់អ្នកបើកបរទៀតផង។

គូសបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនមួយខ្សែនេះគឺអាចឱ្យអ្នកធ្វើដំណើរចន្លោះពី​ Shanghai, Nanjing និងរាជធានី Jiangsu ដែលវាជួយសម្រួលដល់ការធ្វើដំណើរចេញពីការកកស្ទះនៅទីក្រុង។ លើសពីនេះទៅទៀតចំពោះការចំណាយទាំងមូលខ្ទង់​9.9ពាន់លានយ័ន ដែលស្មើរនឹងទឹកប្រាក់ប្រមាណ 1.56ពាន់លាន$ ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia