ចូលដល់ឆ្នាំ២០២៣ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទក្ដៅ ដែលមនុស្សជាច្រើនលើកយកមកជជែក។ ហើយរលកថ្មីនៃបច្ចេកវិទ្យា AI ឆ្លាតវៃដូចជា ChatGPT អាចនឹងដណ្ដើមការងាររបស់មនុស្សរហូតដល់ទៅ ៣០០លានកន្លែងទូទាំងពិភពលោក។ នេះបើតាមគេហទំព័រ CNN ដែលបានដកស្រង់ការព្យាករណ៍របស់ធនាគារវិនិយោគពិភពលោក Goldman Sachs។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ការងារ៣០០លានកន្លែង ដែលត្រូវបានព្យាករណ៍ថានឹងត្រូវបានដណ្ដើមដោយ AI នេះ គឺស្មើនឹង ១៨% នៃការងារសរុបទូទាំងពិភពលោកក។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា AI មានសមត្ថភាពកាន់តែខ្ពស់ ជាក់ស្ដែងដូចជា ChatGPT ដែលជាបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន OpenAI មានសមត្ថភាពខ្ពស់អាចឆ្លើយបានស្ទើរតែគ្រប់សំណួរទូទាំងពិភពលោក។ ហើយ ChatGPT ថែមទាំងអាចប្រលងជាប់សញ្ញាបត្រលំបាកៗ ដូចជា សញ្ញាបត្រពេទ្យ និងមេធាវីជាដើម។ បន្ថែមពីនេះទៀត បច្ចេកវិទ្យា AI ថែមទាំងអាចធ្វើការងារជាច្រើនដែលមនុស្សអាចធ្វើបានដូចជាការងារសរសេរអត្ថបទ និពន្ធ ឌីហ្សាញ និងការងារច្នៃប្រឌិតផ្សេងៗជាច្រើនទៀតផងដែរ៕