បច្ចុប្បន្ននេះមានការងារជាច្រើន គឺពឹងផ្អែកទៅលើការប្រើប្រាស់កម្មវិធី Word, Excel, PowerPoint ឬយើងតែងហៅថា Microsoft office។ សម្រាប់អ្នកចេះកម្មវិធីទាំងបីនេះគឺងាយស្រួលបំពេញការងារ និងអាចបានប្រាក់ចំណូល ឬប្រាក់ខែ ច្រើនជាងអ្នកមិនចេះ។ យ៉ាងណាមិញក៏នៅមានបងប្អូនមួយចំនួននៅមិនទាន់ចេះច្បាស់កម្មវិធី Word, Excel, PowerPoint, នៅឡើយទេ ដូច្នេះហើយយើងសូមលើកយក ឆានែលយូធូបចំនួន៣ បង្រៀនដោយគ្រូខ្មែរ សម្រាប់អ្នកមិនទាន់ចេះសោះ៖
១. Rean Computer 101
នេះគឺជាឆានែលយូធូប ប្រមូលផ្ដុំទៅដោយមេរៀន Microsoft Word, Excel, PowerPoint បង្រៀនដោយគ្រូខ្មែរយើង ជាមួយនឹងការពន្យល់បង្ហាញច្បាស់ៗ ព្រមទាំងបានរៀបចំមេរៀននីមួយៗ ទៅតាមលំដាប់លំដោយ និងសម្រិតសម្រាំងសម្រាប់អ្នកមិនធ្លាប់ចេះសោះ ក៏អាចចូលរៀនបាន។ ចូលរៀន មេរៀន
២. PC COMPUTER CENTER
សម្រាប់អ្នកដែលមិនទាន់ចេះសោះ ឬអ្នកចេះហើយ ប៉ុន្តែចង់អភិវឌ្ឍន៍សមត្ថភាពបន្ថែម លើការប្រើប្រាស់កម្មវិធី Microsoft Word, Excel, PowerPoint អាចចូលទៅរៀននៅលើឆានែលយូធូបនេះបាន ព្រោះនៅលើឆានែលនេះ គឺមានមេរៀនបង្រៀនពីកម្មវិធីទាំងបីខាងលើ ជាមួយនឹងគ្រូខ្មែរ ពន្យល់បានចំៗល្អ និងមានមេរៀនពីវគ្គ១ ដល់វគ្គបញ្ចប់ គ្រប់កម្មវិធី។ ចូលរៀន មេរៀន
៣. KoSal Tutorial
នេះគឺជាឆាលែនរបស់ខ្មែរ ដែលបង្រៀនមេរៀន Microsoft Word, Excel, PowerPoint ដោយឥតគិតថ្លៃ ជាមួយនឹងការពន្យល់បង្ហាញច្បាស់លាស់។ លោកអ្នកអាចចូលទៅរៀនក្នុងឆានែលនេះបាន ប្រសិនបើមិនទាន់ចេះប្រើ Word, Excel, PowerPoint ពិសេសអ្នកមិនទាន់ចេះសោះ ក៏អាចរៀនបាន។ ចូលរៀន មេរៀន