ដើម្បីជាចំណែកមួយ ជួយឱ្យលោកអ្នកចេះធ្វើម្ហូប និងអាចធ្វើម្ហូបប្រកបដោយរសជាតិឆ្ងាញ់បានជាច្រើនមុខនោះ ថ្ងៃនេះចាបខៀវ បានសម្រិតសម្រាំងឆានែលយូធូបនៅខ្មែរចំនួន៣ សម្រាប់ក្រមុំកម្លោះ អ្នកជិតជួបម៉ែក្មេក អាចបញ្ចេញស្នាដៃធ្វើម្ហូប ឱ្យពួកគាត់បានឃើញ។ អ្វីដែលពិសេសនោះ បើលោកអ្នករៀនចេះ និងយកចិត្តទុកដាក់ អាចនិយាយបានថា ពេលរៀនចប់បើកហាងលក់ម្ហូបអាហារបានដោយខ្លួនឯង៖
នេះគឺជាឆានែលយូធូបរបស់ខ្មែរ បង្រៀនដោយគ្រូចុងភៅខ្មែរ និងមុខម្ហូបដែលខ្មែរយើងស្គាល់ភាគច្រើន។ លោកអ្នកអាចចូលទៅតាមដាន តាមវីដេអូបង្រៀនរបស់ចុងភៅ ជាមួយនឹងការពន្យល់ពីរបៀបធ្វើ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ងាយៗ និងឆាប់យល់ជ្រាប។
ឆានែលមួយនេះ ក៏សម្បូរទៅដោយវីដេអូបង្រៀនធ្វើម្ហូបបែបខ្មែរជាច្រើន ជាមួយនឹងគ្រូចុងភៅខ្មែរ និយាយភាសាខ្មែរ និងពន្យល់ពីរបស់ធ្វើម្ហូបពីមួយជំហ៊ានទៅមួយជំហ៊ានបានយ៉ាងល្អ សម្រាប់អ្នកទើបនឹងចាប់ផ្ដើមរៀនក៏អាចយល់បានដែរ។ នៅក្នុងឆានែលយូធូបនេះ គឺមានវីដេអូច្រើនមែនទែន អាចនិយាយបានថា លោកអ្នករៀនចេះអស់ ទៅបើកហាងលក់ម្ហូបខ្លួនឯងកើត។
សម្រាប់អ្នកដែលចង់ចេះធ្វើម្ហូបបែបស្រុកស្រែ អាចតាមដានឆានែលខាងលើនេះបាន ដោយឆានែលនេះ គឺបង្រៀនដោយចុងភៅខ្មែរ ងាយស្រួលរៀន និងអនុវត្តតាមបាន ជាមួយនឹងការពន្យល់លម្អិត អំពីគ្រឿងផ្សំតាមប្រភេទម្ហូបនីមួយៗ។ តោះចូលរៀន! ម្ហូបឆ្ងាញ់ គ្រួសារមានសុភមង្គល។
