ចេះប្តូររូបស្អាតៗលើកម្មវិធីនៅ? តោះអ្នកប្រើ iPhone មកដឹងក្បាច់ងាយៗប្តូរ Icons លើ App
Makara Rin
JANUARY 30 2022
គន្លឹះល្អៗ
1.3 K views
1 min read

ចំពោះការប្តូររូប (Icons) នៅលើកម្មវិធីដែលយើងកំពុងប្រើប្រាស់ក្នុង​ iPhone ឬយើងអាចហៅម្យ៉ាងទៀតថាប្តូរ Theme មានអ្នកប្រើប្រាស់ខ្លះបានដឹងឯអ្នកខ្លះទៀតក៏ពុំទាន់បានដឹងដូច្នេះថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅចេះពីរបៀបងាយមួយនេះ។

មែនទែនទៅបើអ្នកអ្នកចង់បាន Theme ប្រើស្រាប់ៗ​គឺទាល់តែទាញយកពី App Store យកមកប្រើ ប៉ុន្តែត្រូវចំណាយលុយ ដោយឡែកនៅក្នុង​ iPhone ផ្ទាល់មានមុខងារមួយឈ្មោះថា Shortcut ពោលគឺវាអាច​ឱ្យអ្នកទាំងអស់គ្នាច្នៃបានតាមចិត្ត ហើយអ្នកអាចធ្វើតាមវិធីខាងក្រោមនេះបាន។

ដំណាក់កាលទី1

  • ជាដំបូងចូលទៅកាន់ App Shortcut
  • ចុចសញ្ញាលេខបូកខាងស្តាំលើគេ
  • បន្ទាប់អ្នកនឹងឃើញពាក្យថា Open App ខាងក្រោមរួចធ្វើការចុចសញ្ញាលេខបូក ហើយរើសយក App ដែលអ្នកចង់ប្តូររូប
  • ហើយចុចសញ្ញាត្រេបីខាងលើគេ

Pic 1

ដំណាក់កាលទី2

  • ក្នុងដំណាក់កាលនេះអ្នកត្រូូវវាយឈ្មោះតាមដែលអ្នកចូលចិត្ត
  • បន្ទាប់មករើសរូបមួយណាដែលចង់ដាក់លើ App ហើយចុចពាក្យ Add ខាងលើគេ
  • ចុចលើពាក្យថា Add to Home Screen ហើយចុចលើពាក្យ Done លើគេជាការស្រេច។

Pic 2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia