បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដោយបច្ចុប្បន្ននេះ សម្រាប់អ្នកមិនទាន់មានដៃគូរ យប់ឡើងគេងកំព្រារងាឯកការ អាចយកបច្ចេកវិទ្យាធ្វើជាអ្នកពិភាក្សារឿងដោះស្រាយបញ្ហាបេះដូងបាន។
បើតាមការចុះផ្សាយរបស់គេហទំព័រ Fortune បានឱ្យដឹងថា កញ្ញា Caryn Marjorie ដែលជា (Influencer) ស្រស់ស្អាតវ័យ២៣ឆ្នាំ មានអ្នកតាមដាន១.៨លាននាក់នៅលើ Snapchat បានធ្វើការបង្កើតផ្លែតហ្វម AI ពិសេសមួយឈ្មោះថា Caryn AI ដែលអាចឆ្លងឆ្លើយសាសងជាមួយនឹងអ្នកអត់គូរបានដូចជជែកជាមួយមនុស្សពិត ខណៈការជជែកមួយនាទីត្រូវចំណាយ១ដុល្លារ។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ផ្លែតហ្វមមួយនេះ Caryn AI នេះគេបានយកកញ្ញា Caryn Marjorie ផ្ទាល់ទៅថត Clone ធ្វើជាតួរអង្គ AI ដោយចំណាយពេលអស់រហូតដល់ទៅ ២០០០ម៉ោងឯណោះ។ បន្ថែមពីនេះទៀត គេបានប្រើ ChatGPT4 និងបង្កើតជា Bot ភ្ជាប់ជាមួយ Telegram។ ហេតុដូច្នេះហើយ AI ក្នុងផ្លែតហ្វម Caryn AI មានភាពឆ្លាតវៃខ្លាំងអាចឆ្លងឆ្លើយគ្នាទៅវិញទៅមកបានដូចមនុស្ស។ ហើយអ្វីដែលកាន់តែពិសេសតួអង្គ AI នៅក្នុង Caryn AI គឺមានមុខមាត់ កាយវិការ និងសំឡេង ស្ទើរតែដូចទៅនឹងកញ្ញា Caryn Marjorie បេះបិតតែម្ដង។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ ផ្លែតហ្វម Caryn AI របស់កញ្ញា Caryn Marjorie ទើបតែដាក់ឱ្យប្រើប្រាស់សាកល្បងក្នុងតំណាក់កាលដំបូង ប៉ុន្ដែមានអ្នក Subcribed ជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ៧១៦១០ដុល្លាររួចមកហើយ ខណៈអ្នកប្រើប្រាស់៩៩% ជាមនុស្សប្រុស។ កញ្ញា Caryn Marjorie ជឿថាផ្លែតហ្វមដែលខ្លួនបង្កើតឡើងនេះ នឹងជួយព្យាបាលភាពឯកាបាន។
សម្រាប់អ្នកចង់សាកជជែកជាមួយសង្សារ AI ខាងលើនេះអាចចូលទៅកាន់តំណរលីងនេះបាន។ «ចុចទីនេះ»