កំណើននៃការប្រើប្រាស់រថយន្តនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះមានការកើនឡើងខ្លាំងជាពិសេសនៅក្នុងទីក្រុងភ្នំពេញតែម្តង ហើយអ្នកធ្លាប់ជួបទេ ពេលបើកបរនៅតាមដងផ្លូវសុខៗបែរជាជួបនឹងបញ្ហាខូចដោយប្រការណាមួយដូចជា បែកកង់ រលត់ម៉ាស៊ីន អស់សាំង និងបញ្ហាជាច្រើនទៀត។ហើយអ្នកនឹងហៅនរណាមកជួយភ្លាមៗប្រសិនបើគ្មានជាងនៅក្បែរ ជាពិសេសនៅពេលយប់ស្ងាត់តែម្តង។
ដោយមើលឃើញពីបញ្ហាដែលកំពុងតែកើតឡើងខាងលើទើបជម្រុញឱ្យសហគ្រិនខ្មែរមួយរូបគឺលោក ទេព សារិទ្ធ បានបង្កើតសេវាធានារ៉ាប់រងនិងជួសជុលរថយន្តតាមដងផ្លូវ ដែលវានឹងមកជួយសម្រួលក៏ដូចជាដោះស្រាយបញ្ហាដល់អ្នកបើកបរទាំងអស់នៅក្រុងភ្នំពេញលែងឱ្យបារម្ភជាមួយនឹងការខូចរថយន្តតាមដងផ្លូវ ហើយពិបាកតេហៅជាងមកជួសជុលនិងខាតពេលវេលាទៀតហើយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងក្រុមការងារ Technology Cambodia លោក ទេព សារិទ្ធ ដែលជាអគ្គនាយកនៃក្រុមហ៊ុន CRA Roadside បានបញ្ជាក់ថា រថយន្តដែលបើកបរនៅតាមដងផ្លូវមានបញ្ហា សុខៗគាំងម៉ាស៊ីន ធូរកង់ឬបែកកង់ ត្រូវការសាកអាគុយ អស់សាំង ភ្លេចសោក្នុងឡាន ត្រូវការសណ្តោង ទាំងនេះគឺ CRA Roadside អាចរ៉ាប់រងបានទាំងអស់ពោលគឺ 24ម៉ោងក្នុង7ថ្ងៃគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ។
លោកបានបន្ថែមទៀតថា នៅពេលដែលរថយន្តរបស់អ្នកមានបញ្ហាមិនថាពេលណាម៉ោងណាគ្រាន់តែតេមក CRA Roadside នោះក្រុមការងារនឹងទៅដល់គ្រប់ទីកន្លែងទាំងអស់ក្នុងទីក្រុងភ្នំពេញមិនឱ្យអ្នករង់ចាំយូរនោះទេ។
យ៉ាងណាមិញ ចំពោះតម្លៃវិញអ្នកទាំងអស់គ្នាគ្រាន់តែចំណាយដោយគិតជាថ្ងៃត្រឹមតែ400រៀលតែប៉ុណ្ណោះដោយមានរយៈពេលមួយឆ្នាំ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះក្នុងរយៈពេលមួយឆ្នាំនេះអ្នកអាចប្រើសេវាកម្មប៉ុន្មានដងក៏បានដែរឥតដែនកំណត់ ដោយគ្មានការគិតថ្លៃសេវាបន្ថែមទៀតនោះទេ។
ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ទាក់ទងជាមួយនឹងការប្រើប្រាស់សេវាកម្មរបស់ CRA Roadside ក៏ដូចជាកញ្ចប់តម្លៃនៃសេវាកម្មនេះលោកអ្នកអាចទាក់ទងផ្ទាល់តាមលីងដែលបានដាក់ជូនខាងក្រោមបាន។
Facebook Page: CRA Roadside - សេវាកម្មធានារ៉ាប់រងជួសជុលរថយន្តលើដងផ្លូវ
Website: CRA Roadside
Tel: 089 999 674
អត្ថបទដោយ៖ រិន មករា