គ្រាន់តែលេង Facebookធ្វើឱ្យសហគ្រិនរូបនេះ បានគំនិតមករកស៊ីដ៏អស្ចារ្យ រហូតក្លាយជាសេដ្ឋី
Navasiri Morm
JUNE 18 2023
ឌីជីថល
1.5 K views
2 mins read

Benjamin Swan គឺជាសហគ្រិនដ៏ជោគជ័យមួយរូប ដែលមានដើមកំណើតមកពីប្រទេសសិង្ហបុរី។ មុនពេលដែលគាត់ក្លាយទៅជាសហគ្រិន គាត់គ្រាន់តែជាបុគ្គលិកមួយរូបធ្វើការនៅធនាគារCitibank ឯទីក្រុង New York សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្ដែចំណុចរបត់ដែលធ្វើឱ្យជីវិតរបស់គាត់ផ្លាស់ប្ដូរ១៨០ដឺក្រេនោះ គឺវាកើតឡើងនៅពេលដែល គាត់លេង Facebook ហើយធ្វើឱ្យគាត់បានគំនិតដ៏អស្ចារ្យមួយយកមករកស៊ី រហូតក្លាយជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះមួយរូបទូទាំងប្រទេសសិង្ហបុរី និងបណ្ដាប្រទេសជាច្រើនទៀតផងដែរ។

ចំណុចចាប់ផ្ដើមនៃសហគ្រិនភាពរបស់Swan​ គឺវាកើតចេញពីការលេង Facebook អំឡុងពេលដែលគាត់កំពុងតែជិះរថភ្លើងត្រឡប់ទៅផ្ទះ ក្រោយចេញពីធ្វើការ។ នៅពេលនោះគាត់បានអានអត្ថបទមួយរបស់លោកDickson Despommierដែលជាសាស្រ្តាចារ្យមីក្រូជីវវិទ្យានិងអ្នកនិពន្ធដ៏ពូកែមួយរូប។ ដែលក្នុងអត្ថបទនោះ គាត់និយាយអំពីអនាគតនៃការធ្វើកសិកម្មតាមបច្ចេកទេសទំនើប។

15

ក្រោយពីអានអត្ថបទនិងបានមើលរូបភាពនៃការធ្វើកសិកម្មតាមបច្ចេកទេសទំនើបដ៏អស្ចារ្យមួយនេះចប់។ Swan បានរកឃើញក្ដីស្រមៃដ៏អស្ចារ្យមួយដែលខ្លួនមិនដែលធ្លាប់បានគិតពីមុនមក។ ដោយគាត់ចង់ចាប់ផ្ដើមធ្វើកសិកម្មបែបបច្ចេកទេសទំនើបនេះ ដោយមានបំណងចង់ឃើញមនុស្សទូទាំងពិភពលោក មានបន្លែនិងផ្លែឈើដែលមានគុណភាពខ្ពស់គ្មានសារធាតុគីមី​​ និងដើម្បីជួយលើកកំពស់ការរស់នៅរបស់មនុស្សជាតិ ឱ្យកាន់តែមានភាពងាយស្រួល និងមានសុខភាពល្អ។

Swan បានចាប់ផ្ដើមធ្វើការសិក្សាស្រាវពីការដំាំដំណាំដោយប្រើបច្ចេកទេសទំនើប តាមរយៈ Youtube & Google និងការអានសៀវភៅផ្សេងៗ។ ហើយក្រោយពេលដែលសិក្សាស្រាវជ្រាវបានច្រើនគួរសមហើយនោះSwan បានចំណាយពេល៦ខែ ដោយចាប់ផ្ដើមពិសោធន៍ទៅលើការដាំបន្លែខាត់ណា (Kale) ប៉ុន្ដែការពិសោធន៍លើកដំបូងនេះមិនទទួលបានជោគជ័យនោះទេ។

18

8bac36c2 1036 4d04 9ead D94a453b6b5b

ទោះបីជាបរាជ័យលើគម្រោងដំបូងនេះក្ដី ក៏ Swan មិនបានអស់សង្ឃឹមនោះឡើយ។ គាត់បានព្យាយាមរៀតសូត្រពីកំហុសដែលធ្វើឱ្យគាត់បរាជ័យ និងនៅតែបន្ដប្រឹងប្រែងសិក្សាស្រាវជ្រាវរកបច្ចេកទេសដាំដុះថ្មីៗបន្ថែមទៀត។ ក្រោយមក Swan ក៏រកបានដៃគូរសហការម្នាក់ដែលមានឈ្មោះថា Martin Lavoo។ ​ដោយពួកគាត់ទាំងពីរនាក់សុទ្ធតែមានចំណង់ចំណូលចិត្តនិងមានគោលដៅដ៏មុតស្រួចក្នុងវិស័យកសិកម្មដូចគ្នា។

Swan និង Martin បានខឹតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការសិក្សាស្រាវជ្រាវរកបច្ចេកទេសដាំផ្សេងៗ និងបានរៀបចំគម្រោងពិសោធន៍ការដាំដុសសារជាថ្មី ដោយលើនេះពួកគាត់ជ្រើរើសតែបន្ថែនិងផ្លែឈើណាដែលមានសារធាតុចិញ្ចឹកច្រើន​ និងមានតម្រូវការទីផ្សារខ្ពស់ ហើយពិបាកដាំដុះនៅក្នុងប្រទេសសិង្ហបុរី។ ដោយក្រោយពីការតស៊ូអស់រយៈពេលជាង១៨ខែ អ្នកទាំងពីរបានរកឃើញវិធីសាស្រ្តដាំដុះតាមបែបបច្ចេកទេសទំនើបបានយ៉ាងជោគជ័យ។ ហើយពួកគាត់បានសម្រេចចិត្តលាឈប់ពីការងារ ហើយងាកមកបង្កើតក្រុមហ៊ុនកសិកម្មមួយដែលមានឈ្មោះថា​ Sustenir Agriculture។

ក្រោយពីធ្វើការដាំដុះបន្លែនិងផ្លែឈើទៅតាមច្ចេកទេសទំនើបដែលពួកគាត់បានរកឃើញនោះ។ រយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ពួកគាត់ទាំងពីរនាក់ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង។ ដោយបន្លែងនិងផ្លែឈើរបស់គាត់បានផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗជាច្រើនទូទាំងប្រទេសសិង្ហបុរី និងបាននាំចេញទៅក្រៅប្រទេសថែមទៀតផង។ ហើយបន្លែនិងផ្លែឈើដែលចេញពីក្រុមហ៊ុន Sustenir Agriculture ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

8a43dc07 Ffc3 480f Aec2 F2a172a1d56e

17

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia