បញ្ជីការបង្ហាញពីភាពប្រាកដនិយមក្នុងការរកស៊ី ព្រោះថាការរកស៊ីណាក៏ដោយមិនអាចស្មានតែមាត់បាននោះទេ ត្រូវតែមានបញ្ជីច្បាស់លាស់និងត្រឹមត្រូវ ទើបអាចដឹងខាតចំណេញ។
ក្នុងការធ្វើបញ្ជីការនេះផងដែរ Microsoft Excel ត្រូវបានគេចាត់ទុកថាជាកម្មវិធីកុំព្យូទ័រល្អបំផុត ដោយសារតែមុខងារសម្បូរបែប និងរូបមន្តផ្លូវកាត់ងាយៗ។
ក្នុងអត្ថបទនេះផងដែរ យើងនឹងណែរនាំនូវតិចនិកងាយៗមួយចំនួនដែលចាំបាច់ក្នុងការសម្រួលការធ្វើបញ្ជីឱ្យកាន់តែស្រួលនិងច្បាស់លាស់។
១. របៀបធ្វើប្រមាណវិធីធម្មតា
Excel ប្រៀបបាននឹងម៉ាស៊ីនគិតលេងដូច្នោះដែរ តែម៉ាស៊ីនគិតលេងលំដាប់ខ្ពស់ ដោយអ្នកទាំងអស់គ្នាអាចបូក ដក គុណ ចែកបានលឿនរហ័ស។
ក្នុងការធ្វើប្រមាណវិធីធម្មតា គ្រាន់តែវាយសញ្ញា = ពីមុខ រួចវាយលេខដែលយើងចង់គណនា ដោយភ្ជាប់នូវសញ្ញា + (សម្រាប់ប្រមាណវិធីបូក) –(សម្រាប់ប្រមាណវិធីដក) *(សម្រាប់ប្រមាណវិធីគុណ) /(សម្រាប់ប្រមាណវិធីចែក)។
ឧទាហរណ៍៖ ចង់យកលេខ ១២៣ គុណនឹងលេខ ១៦៨ គ្រាន់តែវាយ =123*168 រួចចុច Enter ជាការស្រេច។
២. រូបមន្តសរុប បូកច្រើនជួរ (SUM)
រូបមន្តមួយនេះ អាចឱ្យអ្នកប្រើបូកក្រឡោនទាំងអស់ចូលគ្នាចេញលទ្ធផលតែមួយ ដែលលឿនជាងការអង្គុយបូកម្ដងមួយៗឆ្ងាយណាស់។
របៀបនៃការប្រើគ្រាន់តែ ចុចសញ្ញា = រួចវាយពាក្យ SUM ហើយនៅក្នុងរង្វង់ក្រចកវាយក្រឡោនចាប់ផ្ដើម ដាក់សញ្ញាចុចពីរ រួចវាយក្រឡោនចុងក្រោយ ជាការស្រេច។ ឧទាហរណ៍៖
៣. រកអតិបរមា និងអប្បបរមា
សម្រាប់អ្នករកស៊ីចង់ដឹងថាកន្លែងណាច្រើនជាង ខ្ពស់ជាង ឬទាបជាងគេបំផុតជាដើម Excel មានរូបមន្តពីរ MIN និង MAX។
៤. ដាក់ខ្នាតលើលេខ ដោយមិនដូរទិន្នន័យ
សម្រាប់អ្នកចង់ដាក់ខ្នាតពីមុខលេខ ដូចជា $ ឬ Riel ជាដើម បើសិនជាវាយចូលតែម្ដង តម្លៃដែលនៅក្នុងក្រឡោននោះលែងជាលេខទៀតហើយពោលវាទៅជាពាក្យវិញ។
ប្រសិនបើចង់ដាក់ខ្នាតដោយមិនចង់ប្ដូរប្រភេទទិន្នន័យនៅក្នុងក្រឡោននោះទេ សូមធ្វើការចុចទៅលើសញ្ញា $ នៅផ្នែកខាងលើស្រាប់ ឬចូលទៅកាន់មុខងារ Number Formatting។
នេះគ្រាន់តែជាមុខងារសាមញ្ញៗមួយចំនួនសម្រាប់អ្នកចាប់ផ្ដើមប្រើ Excel ដំបូងៗ សម្រាប់អ្នកចង់ក្លាយជាអ្នកជំនាញអាចចូលទៅរៀនពីវេបសាយរបស់ Microsoft បានតាមរយៈ Link មួយនេះ៖ https://support.microsoft.com/en-us/excel