លោក សោម បូរ៉ា៖ ក្រុមហ៊ុន Atech ឈរជើងជាង២០ឆ្នាំ ជួយក្រុមហ៊ុន និងហាងល្បីៗនៅខ្មែរ ឱ្យរកស៊ីស្រួល
ផែន ផាន់ណា
JULY 10 2023
ឌីជីថល
191 views
1 min read

តួឯក នៅពីក្រោយហាងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនខ្មែរ ដែលឈរជើងបានជាង២០ឆ្នាំ គឺក្រុមហ៊ុន Atech ដែលជាង Eco platform មួយ ជួយសម្រួលដល់ការរកស៊ី ឬម្ចាស់ហាងឱ្យកាន់តែមានភាពងាយស្រួលជាងមុន ទាំងការគ្រប់គ្រងហិរញ្ញវត្ថុ ផលិតផល និងការបង្កើនការលក់ផ្សេងៗ។  

នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោកគង់ មេសា CEO របស់ក្រុមហ៊ុននេះ បានឱ្យក្រុមការងារចាបខៀវដឹងថា “Atech បានចាប់កំណើតឡើងនៅក្នុងឆ្នាំ២០០៣ ដែលពេលនោះ សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងបន្តិចម្ដងៗ រហូតមកទល់បច្ចុប្បន្ននេះ បើគិតទៅជាង២០ឆ្នាំ Atech បានជួយដល់ហាងលក់ម្ហូបអាចហារ ភេសជ្ជ: និងផ្ទះសំណាក់ សណ្ឋាគារ រាប់ពាន់ហាង ឬកន្លែងមកហើយ តាមរយ:ការផ្គត់ផ្គងប្រព័ន្ធគ្រប់គ្រងហាង និងការព្រឹក្សាទៅលើប្រព័ន្ធអាជីវកម្មតាមប្រភេទនីមួយៗ ពិសេសនៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជ (Food & Beverage)។

បើតាមការឱ្យដឹងរបស់លោក គង្គ មេសា ដែលជា CEO របស់ Atech បានឱ្យដឹងថា នៅក្នុងក្រុមហ៊ុនយើងគឺមានសេវាកម្ម និងផលិតផល ដែលលើសពីការលក់ប្រព័ន្ធគ្រប់គ្រងហាង ឬ POS System និងQuick។ មានក្រុមហ៊ុនធំៗជាច្រើន ដែលកំពុងប្រើផលិតផលរបស់ Atech ក្នុងនោះរួមមាន BreadTalk, Koulen Hotel, ទៅទៀត។

 



 

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia