ដូចដែលអ្នកបានដឹងហើយថា Samsung ទើបតែបញ្ចេញកំពូលស្មាតហ្វូនកំពូលរបស់ខ្លួនគឺ S23 Series ដោយក្នុងនោះម៉ូដែលខ្ពស់ជាងគេគឺ Galaxy S23 Ultra ដោយឡែកថ្មីៗនេះមានការចុះផ្សាយថា Apple គ្រោងនឹងបញ្ចចប់ត្រកូល iPhone Pro Max ចោលជំនួសវិញដោយម៉ូដែល Ultra វិញដែលវាជាប្រភេទទូរស័ព្ទ High-End ហើយតម្លៃវិញក៏មិនធម្មតាដែរ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg ។
ប្រភពដដែលក៏បានបន្តថា ចំពោះការប្តូរពីម៉ូដែល Pro Max ទៅជា Ultra គឺវានឹងមានសមត្ថភាពខ្លាំងជាងម៉ូដែលPro Max ទៀត មិនតែប៉ុណ្ណោះគេរំពឹងថា ម៉ូដែល iPhone ថ្មីនេះអាចនឹងចេញនៅឆ្នាំ2024ខាងមុខពោលគឺអាចប៉ះចំ iPhone 16។
លើសពីនេះទៅទៀតបើនិយាយពីតម្លៃ iPhone វិញ Apple បានធ្វើការដំឡើងជារៀងរាល់ឆ្នាំតែម្តងគឺចាប់តាំងពី iPhone X ដែលចេញឆ្នាំ2017 មក បន្ទាប់មកទៀតក៏មានការឡើងថ្លៃជាបន្តបន្ទាប់តាមរយៈការដំឡើងទំហំ Screen ទំហំថ្ម និងទំហំផ្ទុកជាដើម។ ប៉ុន្តែទោះបីជាមានការឡើងថ្លៃយ៉ាងណាក៏ដោយក៏អតិថិជនរបស់ Apple នៅតែអាចទទួលយកបាន។
លោក Mark Gurman ក៏បានលើកឡើងបន្ថែមទៀតថា ជាក់ស្តែងជុំវិញគម្រោងការប្តូរឈ្មោះពី Pro Max ទៅជា Ultra នេះ Apple នឹងធ្វើវាឱ្យទៅជាស្មាតហ្វូនមួយដែលខ្លាំងជាងម៉ូដែល Pro ដែលយើងកំពុងប្រើបច្ចុប្បន្ន ទាំងកាមេរ៉ា ទាំងកម្លាំងឈីប រួមជាមួយនឹងអេក្រង់ផងដែរ មិនតែប៉ុណ្ណោះសម្រាប់តម្លៃវិញក៏ហក់ឡើងខ្ពស់ជាងមុនដែរ។
គូសបញ្ជាក់ផងដែរថា បើទោះបីជាមានតម្រុយថា iPhone 16 ម៉ូដែល Ultra និងមានកម្លាំងខ្លាំងជាមួយនឹងតម្លៃថ្លៃ ប៉ុន្តែគេនៅមិនទាន់បង្ហើបពីមុខងារទាំងនោះថាតើអតិថិជនអាចទទួលបានឬយ៉ាងណា។
អត្ថបទដោយ៖ រិន មករា