ចំណាយកប់ក្ដោង! ទិន្នន័យបង្ហាញថា Apple ចាយលើរឿងពីរយ៉ាងនេះ ៥ឆ្នាំ អស់លុយជិត ១០០ពាន់លាន$
ផែន ផាន់ណា
DECEMBER 14 2022
ឌីជីថល
510 views
1 min read

យើងធ្លាប់តែកាន់ប្រើផលិតផលរបស់ក្រុមហ៊ន Apple ដូចជា iPhone, Macbook, iPad, AirPods, Apple Watch, និងផលិតផលជាច្រើនទៀត។ សម្រាប់អ្នកដែលចូលចិត្តដេញតាមស៊េរីរបស់ Apple ពួកគេនឹងទទួលបានអារម្មណ៍ប្លែក បូករួមទាំងបទពិសោធន៍ថ្មី ជាមួយសម្ភារៈស៊ីវីល័យក្នុងដៃរបស់ពួកគេ។ ប៉ុន្តែតើអ្នកដឹងទេថា Apple  ចំណាយលុយអស់ច្រើនប៉ុណ្ណាក្នុងមួយឆ្នាំៗ ដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួន មានគុណភាពខុសពីគេបែបនេះ?

How Apple Makes So Much Money - YouTube

បើតាមទិន្នន័យរបស់ Finbold ចេញផ្សាយដោយគេហទំព័រ Fossbytes បានឱ្យដឹងថា ក្រុមហ៊ុន Apple បានចំណាយលុយជិត ១០០ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ទៅលើការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍផលិតផលនីមួយៗឱ្យកាន់តែមានភាពល្អប្រសើរ។ ខាងលើនេះគឺជាទិន្នន័យ ដែលគេបានបូកសរុប រយៈពេល៥ឆ្នាំ ពីចាប់ពីឆ្នាំ២០១៨ ដល់ ២០២២ នេះ។

10 Crazy Ways Apple Can Spend Its $269 Billion Cash Money

នៅក្នុងរយៈពេល៥ឆ្នាំនេះ ការចំណាយរបស់ Apple លើផ្នែកទាំង២ខាងលើនេះ បានកើនឡើង ៨៤.៣៣ ភាគរយ ពី ១៤.២៤ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដល់ ២៦.២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ របាយការណ៍ខាងលើក៏បានបញ្ជាក់ដែរថា ការចំណាយដ៏ច្រើនលើសលុបបែបនេះ គឺស្របទៅនឹងគំរូអាជីវកម្មរបស់ក្រុមហ៊ុន Apple ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលរបស់ខ្លួនចេញពី អាចទាក់ចិត្តអ្នកប្រើ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ (user experience)៕

Apple Pay, Apple Cash. What's Up Apple's Financial Sleeve Next? - The Mac  Observer

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia