ចូលជាវត្ថុបុរាណបណ្ដើរៗហើយ iPhone 7 | 7 Plus! Apple បញ្ចេញ iOS 16 ថ្មី ប្រើបានតែ iPhone 8 ឡើងទេ
Makara Rin
JUNE 7 2022
អាជីវកម្ម 4.0
3 K views
2 mins read

កាលពីយប់ម៉ិញ Appl​e បានរៀបចំបង្ហាញព្រឹត្តិការណ៍មួយឈ្មោះថា​ WWDC ដោយក្នុងព្រឹត្តិការណ៍នោះ Apple បានធ្វើការបញ្ចេញផលិតផលថ្មីរបស់ខ្លួនជាពិសេសគឺកាធ្វើកំណែរទម្រង់ថ្មីទៅលើ iOS 16 តែម្តង។ ហើយចំពោះ​ iOS 16 ថ្មីនេះផងដែរគឺមានមុខងារពិសេសៗជាច្រើន ដែលអ្នកប្រើប្រាស់កំពុងទន្ទឹងរងចាំ។

ជាក់ស្តែងបើយោងទៅតាមការបង្ហាញរបស់​​ Apple ផ្ទាល់ ឃើញថាកំណែរទម្រង់ iOS 16 នេះបានអាប់ឌែតទៅលើមុខងារជាច្រើនដូចជា៖

  • Lock Screen: ដែលយើងអាចច្នៃដាក់​ Widget លែងស្តាយឡូយៗជាច្រើនទៀត
  • Five iPhone screens show iO6 16 and its new features.

    • Visual Lookup Enhancement: ដោយយើងអាចធ្វើការលុបផ្ទៃ Background ខាងក្រោយនៃរូបរបស់យើងបានពេលដែលថតរួចដោយមិនប្រើកម្មវិធីផ្សេងមកជំនួសទេ។

    Untitled 2

    • Live Text: ពីមុនមានតែនៅលើ រូបភាពតែសម្រាប់ iOS 16 គឺយើងអាចធ្វើការស្កេនអក្សរផ្សេងៗនៅលើវីដេអូដើម្បីបកប្រែឬក៏ Copy ទៅដាក់កន្លែងផ្សេងក៏បានដែរ។

    Two iPhone screens show the new Live Text capabilities in iOS 16.

    យ៉ាងណាម៉ិញសម្រាប់ iOS 16 នេះនៅមានមុខងារពិសេសៗជាច្រើនទៀតដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅខែកញ្ញាខាងមុខងនេះហើយ ប៉ុន្តែសម្រាប់ម៉ូឌែល iPhone មួយចំនួន Apple ប្រហែលពិចារណាដាក់ចូលធ្វើជាវត្ថុបុរាណមែនទែនហើយដូចជា iPhone 6, iPhone 6s, iPhone 7, iPhone 7 Plus, iPhone SE 1 Generation គឺមិនទទួលបានការអាប់ឌែតថ្មីលើ iOS 16 ទេ។

    ដូច្នេះសម្រាប់អ្នកដែលកំពុងប្រើប្រាស់ចាប់ពី iPhone 8 ឡើងលើនឹងទទួលបានការអាប់ឌែតថ្មីនៃ iOS 16 នេះ។ ហើយសម្រាប់អ្នកទាំងអស់គ្នាវិញកំពុងតែប្រើម៉ូឌែលណាដែរ?

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia