ភ្ញាក់ផ្អើល! CEO Apple សរសើរវៀតណាមពេញៗមាត់ បន្ទាប់ពីឃើញទីផ្សារប្រទេសនេះមានសក្តានុពលខ្ពស់
ផែន ផាន់ណា
AUGUST 9 2022
អាជីវកម្ម 4.0
595 views
1 min read

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានលាន់សរសើរប្រទេសវៀតណាមមិនដាច់ពីមាត់ ក្រោយសម្លឹងឃើញទីផ្សារនៅប្រទេសតំបន់អាស៊ីមួយនេះមានសក្តានុពលខ្ពស់។ លោក Tim Cook បាននិយាយថា “ប្រទេសវៀតណាមគឺជាទីផ្សារមួយ ក្នុងចំណោមតំបន់ផ្សេងទៀត ដែលកំពុងរីកចម្រើន​ និងជាគោលដៅសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងពោលតម្កើងថា វៀតណាមបានរួមចំណែកដោយភាពជោគជ័យរបស់ក្រុមហ៊ុន Apple ក្នុងឆមាសទី២ ឆ្នាំ២០២២ នេះ។”

Apple opens subsidiary in Vietnam, tapping smartphone growth | Reuters

យោងតាមការចុះផ្សាយរបស់កាសែត vnexpress បានឱ្យដឹងថា នៅក្នុងរបាយកាណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple ក្នុងឆមាសទី២នេះ បានប្រកាសពីប្រាក់ចំណូលសរុបចំនួន ៨៣ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ២% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាស្ថានភាពទីផ្សារមានការប្រែប្រួលបន្តិចក្ដី។

នៅក្នុងបាយការណ៍នោះដែរ ក៏មានកំណត់ត្រាប្រចាំត្រីមាសសម្រាប់សហរដ្ឋអាមេរិក អ៊ឺរ៉ុប និងតំបន់អាស៊ី។ ជាមួយគ្នានេះអ្វីដែលគេកត់សម្គាល់ឃើញនោះគឺមានប្រទេសចំនួន៣ ដែលរក្សាបាននូវទីផ្សារល្អ និងមានភាពរីកចម្រើនទាំងចំណូលចូលក្រុមហ៊ុនផងនោះ មានដូចជាប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ ជាក់ស្ដែងលោក Tim Cook ក៏បាននិយាយផងដែរថាក្រុមហ៊ុន Apple នៅតែបន្តធ្វើការតាមភូមិសាស្ត្រសំខាន់ៗមួយចំនួនជាពិសេសគឺក្នុងប្រទេសទាំង៣ ដូចដែលបានរៀបរាប់មុននេះ។

Apple Waiting for Improved Worker Conditions Before Expanding Production in  Vietnam - MacRumors

អ្វីដែលពិសេសនោះ គេសង្កេតឃើញថាប្រព័ន្ធលក់រាយធំៗ នៅក្នុងប្រទេសវៀតណាមគឺមានតែទូរស័ព្ទ iPhone ដែលជារបស់លក់ដាច់ នឹងនាំមកនូវប្រាក់ចំណូលច្រើនបំផុត ក្នុងចំណោមស្មាតហ្វូនកំពូលទាំង១០ លើទីផ្សារក្នុងប្រទេសវៀតណាម។ គូសបញ្ជាក់ថា ចាប់ពីដើមត្រីមាសទី២ នៃឆ្នាំ២០២២ ប្រព័ន្ធលក់រាយទូរស័ព្ទ iPhone ត្រូវបានក្រុមហ៊ុន Apple អនុញ្ញាតឱ្យប្រទេសវៀតណាមចាប់ផ្ដើមមានកម្មវិធីបញ្ចុះតម្លៃម្ដងហើយម្ដងទៀត ដើម្បីជំរុញដំណើរការលក់ទៀត។

Razor-thin margins have strained Foxconn's relationship with Apple |  AppleInsider

Apple supplier Foxconn restarts key China plant with 10% of workforce,  source says

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia