ក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ថ្នាក់ពិភពលោក Apple បានសម្រេចផ្អាកផែនការ ដែលគ្រោងចង់ប្រើបន្ទះឈីបរបស់ក្រុមហ៊ុនចិនមួយ ឈ្មោះ Yangtze Memory Technologies Co. (YMTC) ហើយ ក្រោយពីមានសម្ពាធផ្នែកនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
បើយោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន nikkei asia បានឱ្យដឹងថា Apple បានបញ្ចប់ដំណើរការ ដែលគ្រោងនឹងទិញបន្ទះ NAND flash Memory ដែលជាសមាសធាតុសំខាន់នៅក្នុងគ្រោះអេឡិចត្រូនិកទាំងអស់ហើយ។ បន្ទះឈីបរបស់ YMTC គឺជាឈីបឈានមុខគេបំផុតមួយ ដែលក្រុមហ៊ុនធំៗដូចជា Samsung Electronics និង Micron កំពុងប្រើប្រាស់។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្ដើមប្រើប្រាស់ឈីបរបស់ក្រុមហ៊ុន YMTC ដែលជាការផ្ដល់មូនិធិពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីដើមឆ្នាំ២០២២ ដោយសារតែតម្លៃរបស់ឈីបនេះថោប និងជាឈីបឈានមុខគេមួយ ក្នុងចំណោមឈីបផ្សេងទៀត។ ប៉ុន្តែនៅចុងឆ្នាំនេះ ស្ថានការប្រែប្រួលអស់ទៅហើយ៕